ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យភាគីពាក់ព័ន្ធរៀបចំសណ្ដាប់ធ្នាប់សម្រាប់ត្រៀមប្រារព្ធពិធីបុណ្យសមុទ្រខាងមុខនេះ

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ចូលរួមរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អសោភ័ណភាពអនាម័យបរិស្ថាន ដើម្បីត្រៀមប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក នៅខែក្រោយនេះ។

សេចក្ដីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។

សេចក្ដីណែនាំដដែល ឱ្យដឹងថា រដ្ឋបាលខេត្តបានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមរៀបចំរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងជម្រុញការកែលម្អសោភ័ណភាព និងអនាម័យបរិស្ថាន ក៏ដូចជាដើម្បីលើកកម្ពស់កិត្យានុភាពខេត្តព្រះសីហនុ ដែលត្រូវបានកំណត់ជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតីផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឱ្យ រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវធ្វើការចុះផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន ម្ចាស់ដីឡូតិ៍ ឱ្យសម្អាតអនាម័យបរិស្ថាននៅមុខទីតាំង និងលំនៅដ្ឋានរៀងខ្លួនឱ្យបានស្អាតជាប្រចាំ។

មួយវិញទៀត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋ ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាន តុបតែងលម្អបំភ្លឺភ្លើងពណ៌ និងស្នើបើកភ្លើងបំភ្លឺពីមុខផ្ទះ ទីស្នាក់ការក្រុមហ៊ុន អគារសាធារណៈ អគារឯកជន និងតាមទីតាំងអាជីវកម្មឆ្នេរខ្សាច់កម្សាន្តឱ្យបានល្អព្រមៗគ្នាចាប់ពីពេលនេះតទៅ។

ក្នុងនោះ រដ្ឋបាលក្រុង ស្រុក ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ម្ចាស់អាជីវកម្មតាមឆ្នេរ ក្រុមហ៊ុនប្រមូលសំរាម KSWN និងប្រជាពលរដ្ឋ ត្រូវចូលរួមសម្អាត និងថែទាំឱ្យបានល្អ និងមានសោភ័ណភាព។

ជាពិសេស មន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើពិភពលោកដល់មហាជន ប្រជាជន និងអ្នកយកព័ត៌មានអំពីអត្ថន័យខ្លឹមសារ និងសកម្មភាពនៃព្រឹត្តិការណ៍ទាំងពីរខាងលើ។

ជាចុងក្រោយ អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវសហការការពាររក្សាសន្តិសុខសុវត្ថិភាព របៀបរៀបរយសាធារណៈ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ មហាជន និងប្រជាពលរដ្ឋ ដែលមកចូលរួមកម្សាន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក