ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

១០ថ្ងៃមានរថយន្តជាង១២ម៉ឺនគ្រឿងចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ ចាប់តាំងពីបើកដំណើរការសាកល្បងរយៈពេល១០ថ្ងៃ មានរថយន្តចំនួនជាង ១២ម៉ឺនគ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយចំនួន ៨ទីតាំង។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្នុងចំណោមរថយន្តជាង ១២ម៉ឺនគ្រឿងធ្វើដំណើរនៅតាមផ្លូវល្បឿនលឿន គឺមានម្ចាស់រថយន្តទាក់ទងមកកាន់លេខ១៣៩៩ សរុបចំនួន ៣៧៨ខ្សែ ដែលត្រូវការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្រ្គោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យពលរដ្ឋរួមគ្នាឈ្វេងយល់ និងអនុវត្តតាមការណែនាំ និងលក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

នៅមុនពេលបើកបរលើផ្លូវល្បឿនលឿន គ្រប់អ្នកបើកបរត្រូវត្រួតពិនិត្យរថយន្តឱ្យបានរួចរាល់ ត្រួតពិនិត្យ សំបកកៅស៊ូកង់រថយន្ត ពិនិត្យភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វ្រាំង និងភ្លើងហ្វា ពិនិត្យប្រេងម៉ាស៊ីន និងប្រេងឥន្ធនៈ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

ក្នុងអំឡុងពេលបើកបរត្រូវត្រួតពិនិត្យលើផ្លាកសញ្ញាចរាចរណ៍នានា និងអនុវត្តតាម។ អ្នកបើកបរយានយន្តធម្មតាត្រូវបើកក្នុងគន្លងផ្លូវខាងស្តាំនៃផ្លូវល្បឿនលឿន។ ក្នុងករណីបើកជែង អ្នកបើកបរត្រូវផ្តល់សញ្ញាប្តូរទិសខាងឆ្វេងយ៉ាងហោចណាស់ ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេង។ ក្នុងគន្លងផ្លូវឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឲ្យរថយន្តឈប់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះបន្ទាន់ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។

ម្ចាស់យានយន្តត្រូវបើកបរក្នុងល្បឿនអប្បបរមាត្រឹម ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក់ ឬសណ្តោងយានដំណើរកម្សាន្ត ត្រូវបើកបរក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់រថយន្តធុនធ្ងន់ដែលមិនមានសណ្តោងសឺមីរ៉ឺម៉ក់ និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៥០០CC ឬប្រើថាមពលអគ្គិសនីចាប់ពី២៧គីឡូវ៉ាត់ឡើងទៅ ត្រូវបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្តធុនស្រាលគ្រប់ប្រភេទ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក