ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុវជនបង្ហាញការគាំទ្រមិនឱ្យមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍និងទីកន្លែងប្រកួតកីឡា

ភ្នំពេញ៖ សិស្សនិស្សិតបានបង្ហាញការគាំទ្រចំពោះការហាមឃាត់លើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា ដោយថាសកម្មភាពទាំងនោះកំពុងជះឥទ្ធិពលអាក្រក់ដល់កុមារនិងយុវជន។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានរៀបចំនូវកម្មវិធីនិយាយជាសាធារណៈស្ដីពី «ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា» ក្នុងគោលបំណងឱ្យយុវជនបានធ្វើការបញ្ចេញមតិរៀងៗខ្លួនលើបញ្ហានេះ។

ក្នុងនោះ សិស្ស និស្សិត បានលើកឡើងស្រដៀងគ្នាថា ឧស្សាហកម្មគ្រឿងស្រវឹងបានប្រើយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនក្នុងការអូសទាញកុមារនិងយុវជន តាមរយៈការផ្សព្វផ្សាយគ្រឿងស្រវឹងលើផ្ទាំងបដាឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាកឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង (មួក ឆ័ត្រ អាវយឺត ផ្លិត ...) ការឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹងដោយឥតគិតថ្លៃ ឬផ្ដល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។

ជាមួយគ្នានោះ សិស្សនិស្សិត ឱ្យដឹងបន្ថែមថា តាមរយៈសារនិងរូបភាពទាក់ទាញ ការធ្វើត្រាប់តាមអាយដុលផ្សាយស្រាបៀរ ការផ្តល់គ្រឿងស្រវឹងដោយឥតគិតថ្លៃវាបានជម្រុញឱ្យកុមារ និងយុវជនចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើនក្នុងវ័យក្មេងខ្ចី។

យ៉ាងណាមិញ ជាលទ្ធផលវាបានធ្វើឱ្យកុមារនិងយុវជន ទទួលរងនូវការប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការលូតលាស់មិនប្រក្រតីរបស់កុមារ ការលូតលាស់របស់ខួរក្បាល ក៏ដូចជាការសិក្សាផងដែរ។ 

មួយវិញទៀត ការផ្សាយពាណិជ្ជកម្មបំផ្លើសនៃគ្រឿងស្រវឹង វាក៏បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ និងសិទ្ធិទទួលបានសុខភាពល្អ ដែលមានចែងក្នុងសន្ធិសញ្ញាស្តីពីសិទ្ធិកុមារ ក៏ដូចជាអំពើហិង្សាដែលកើតមានក្នុងអំឡុងពេលមុនប្រកួត ពេលប្រកួត និងក្រោយប្រកួតកីឡាផងដែរ។

គួរបញ្ជាក់ថា កម្មវិធីនេះបានប្រព្រឹត្តិទៅ ដោយមានការចូលរួមប្រកួតពីសំណាក់បេក្ខជនឆ្នើមចំនួន ១០រូប ដែលត្រូវបានជ្រើសរើសដោយគណៈកម្មការផ្ទាល់។ ក្នុងនោះ បេក្ខជនទាំង១០នាក់ មាន៣នាក់មកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង, ១នាក់ មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង, វិទ្យាល័យដុនបូស្កូ ១នាក់, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១នាក់, សាកលវិទ្យាល័យស្វាយរៀង ១នាក់, សាកលវិទ្យាល័យអន្តរជាតិឌូវី ១នាក់, សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ១នាក់ និងអ្នកនិពន្ធឯករាជ្យ ១នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក