ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាត្រូវបានដាក់ពិភាក្សាស្វែងរកធាតុចូលបន្ថែម

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ពេញមួយថ្ងៃនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារ៉ី ដែលមានការចូលរួមពីមន្ត្រីតំណាងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា សមាជិក គ.ស.ម.ក និងអ្នកមកពីស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបទៀត ពិភាក្សា និងផ្តល់ជាធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស» ដើម្បីឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានប្រសព្វគ្នា និងអនុលោមតាមគោលការណ៍ទីក្រុងប៉ារីស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានថ្លែងថាស្ថិតក្នុងពេលដែលកម្ពុជាកំពុងតែឆ្ពោះទៅការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជាដែលមានឯករាជ្យ ស្របតាមគោលការណ៍ទីក្រុងប៉ារីស ស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជានេះនឹងដើរតួនាទីសំខាន់ក្នុងលើកកម្ពស់ ការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

លោកបាននិយាយដូច្នេះថា៖ «ស្ថាប័ននេះគ្រាន់នឹងដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិលើការងារសិទ្ធិមនុស្ស។ ម្យ៉ាងវិញទៀតការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ គឺជាតឹកតាងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលចំពោះវិស័យសិទ្ធិមនុស្ស និងជាការបំពេញកាតព្វកិច្ចទាក់ទងសិទ្ធិមនុស្សអន្តរជាតិក្នុងនាមកម្ពុជាជារដ្ឋ ជាសមាជិកអង្គការសហប្រជាជាតិ»

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងារធ្វើសេចក្តីព្រាងច្បាប់ លោក ជេត ជាលី បានបញ្ជាក់ថា ការពិតសេចក្តីព្រាងច្បាប់ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស» ត្រូវបានគ្រោងធ្វើជាច្រើនលើកមកហើយចាប់តាំងពីឆ្នាំ២០០៧ ប៉ុន្តែក៏ត្រូវបានផ្អាក ទើបតែមុនឆ្នាំផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឲ្យរៀបចំសេចក្តីព្រាងច្បាប់នេះសារជាថ្មី ស្របពេលដែលកម្ពុជាកំពុងតែឆ្ពោះទៅការបង្កើតស្ថាប័នសិទ្ធិមនុស្សដើម្បីឃ្លាំមើលការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។

បើតាមលោក ជេត ជាលី សេចក្តីព្រាងច្បាប់នេះអាចនឹងសម្រេចបាននៅចុងឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះធ្វើឡើងដោយមានការចូលរួមកិច្ចពិគ្រោះយោបល់ពីអង្គការសង្គមស៊ីវិល អង្គភាពនានាពីរដ្ឋាភិបាល ក្រសួងមន្ទីរ អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ។

លោក ជោត ជាលី បានគូសបញ្ជាក់ថា ក្រោយពីទទួលបានធាតុចូលដែលត្រូវនឹងច្បាប់ក្នុងសិក្ខាសាលាតំបន់ថ្ងៃនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដាក់ចូលក្នុងសេចក្តីព្រាងច្បាប់ ហើយបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្ត្រីដើម្បីកែសម្រួលបន្ថែមទៀត។

លោកបានបញ្ជាក់ថា តទៅមុខទៀត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងបន្តសហការពិគ្រោះយោបល់ជាមួយអង្គការនីតីបញ្ញត្តិ ឧត្តមក្រុមប្រឹក្សាចៅក្រម និងគណបក្សនយោបាយដែលមិនមានសំឡងនៅរដ្ឋសភា ដើម្បីផ្តល់ជាអនុសាសន៍ និងសំណូមពរនានាសម្រាប់យកមកពិចារណារៀបចំសេចក្តីព្រាងច្បាប់ឲ្យល្អប្រសើរ។

លោក ជេត ជាលី បានបញ្ជាក់ថា ក្នុងសេចក្តីព្រាងច្បាប់នេះ គឺមានគណៈកម្មការជ្រើសរើសមួយ ដោយមុននឹងជ្រើសរើស បេក្ខភាពសមាជិករបស់គណៈកម្មការជ្រើសរើសត្រូវមានការឆ្លងកាត់ពីការសម្រេច និងជ្រើសរើសពីរដ្ឋសភាថាតើថាមានសមាជិកប៉ុន្មានរូបដែលរដ្ឋសភាពជ្រើសរើស។

ប្រធានក្រុមការងារធ្វើសេចក្តីព្រាងច្បាប់ បានរៀបរាប់ដូច្នេះថា៖ «នៅក្នុងច្បាប់យើងអត់ទាន់សម្រេចថា នឹងជ្រើសរើសសមាជិកប៉ុន្មានទេ ប៉ុន្តែអាចចាប់ពី៥ ទៅ១០នាក់។ ប៉ុន្តែបើតាមប្រទេសហ្វីលីពីនមានសមាជិកតែ៥ទៅ៦នាក់ទេ ហើយម៉ាឡេក៏មានសមាជិកតែ៥ ទៅ៦នាក់ទេ។ ប្រទេសខ្លះក៏មានច្រើនជាង ១០រូបដែរ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក