ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ព្រះមហាក្សត្រតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃនេះសម្ដេចបានថ្វាយលិខិតជូនព្រះមហាក្សត្រដើម្បីតែងតាំងលោក វេង សាខុន ធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីត្រូវបានដកដំណែងពីរដ្ឋមន្ត្រីកសិកម្មកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមិនបោះបង់អ្នកណាទេក៏ប៉ុន្តែត្រូវការអ្នកទទួលខុសត្រូវលើវិស័យនេះដើម្បីជំរុញវិស័យកសិកម្មឲ្យរីកចម្រើន។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាលដាក់ស្នើទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតឲ្យលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងត្រួតពិនិត្យលើសំណើនេះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក