ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ផ្ដល់សារលើកទឹកចិត្តនិងខ្លឹមសារគន្លឺះសំខាន់ដល់បេក្ខភាពប្រឡងចូលពលទាហាន

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្ដល់ជាខ្លឹមសារលើកទឹកចិត្តសំខាន់ក្នុងការជំរុញដល់បេក្ខភាពដែលបានដាក់ពាក្យប្រឡងចូលធ្វើពលទាហានដើម្បីទទួលយកនូវលទ្ធផលរបស់ខ្លួន ដោយថាទោះជាប់ ឬធ្លាក់ក៏បានប្រឹងប្រែងអស់ពីសមត្ថភាព។

សារសម្លេងបង្ហោះលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត ឱ្យដឹងថា ការប្រឡងជ្រើសរើសពលទាហាន ត្រូវបានរៀបចំទៅតាមគោលការណ៍របស់ក្រសួង ក្នុងនោះគឺត្រូវធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើរដល់បេក្ខភាពទាំងអស់ ឱ្យត្រូវខិតខំយកចិត្តទុកដាក់ឱ្យបានល្អ ហើយប្រសិនបើលទ្ធផលប្រកាសមកយ៉ាងណានោះ គឺត្រូវទទួលយក ដោយថាយើងបានប្រឹងប្រែងអស់ពីសមត្ថភាព។មួយវិញទៀត លោកថា បេក្ខភាពទាំងអស់ គឺមិនត្រូវពឹង ឬអាងលើឪពុកម្ដាយ សាច់ញាតិដែលធ្វើការក្នុងអង្គភាពឱ្យជួយអន្តរាគមន៍ឡើយ ព្រោះថាអ្វីដែលបានមកគឺកើតចេញពីសមត្ថភាពរៀងខ្លួនៗ។

លោកថា៖ «អញ្ចឹងយើងនឹងខិតខំ ធ្វើឱ្យការទុកចិត្តប្អូនៗ ប្អូនចេះ ប្អូនជាប់ អ្នកជាប់ៗដោយមោទនភាពខ្លួនឯង បើអត់ទាន់ជាប់ក៏អស់ចិត្តដែរ ព្រោះបានធ្វើត្រឹមត្រូវ។អញ្ចឹង គឺសុំកិច្ចការនេះ ប៉ុន្តែត្រូវការការចូលរួមពីប្អូនៗដែរ ទី១គឺខំប្រឹងខ្លួនឯងមិនបាច់ចែករំលែក ដូចបងនិយាយអញ្ចឹង។ ទី២ មិនបាច់ទៅរកអ្នកណាទៅអន្តរាគមន៍អីនោះទេ..ពឹងលោកពុកម្ដាយ ពឹងអ៊ុ ពឹងអ៉ីនៅទាហានឱ្យជួយអន្តរាគមឱ្យជាប់អត់ទេ។ ហើយទី៣ កុំពឹងអ្នកស៊ីឡាក់ ព្រោះអាចមាន បងប្រកាសប៉ុណ្ណឹងហើយប្រហែលជាអាចមានទៀត»

យ៉ាងណាមិញ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រឡងចូលនេះគឺមិនមែនដើម្បីតែប្រយោជន៍បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាបានជួយនូវប្រព័ន្ធអប់រំ ប្រព័ន្ធជ្រើសរើសនានា ក៏ដូចជាការរក្សាតម្លាភាពរបស់ប្រទេសផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក