អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

សម្ដេចតេជោ៖ លោក វេង សាខុន នឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅថ្ងៃនេះ សម្ដេចបានថ្វាយលិខិតជូនព្រះមហាក្សត្រដើម្បីតែងតាំងលោក វេង សាខុន ធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីត្រូវបានដកដំណែងពីរដ្ឋមន្ត្រីកសិកម្ម។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនបោះបងអ្នកណាទេក៏ប៉ុន្តែត្រូវការអ្នកទទួលខុសត្រូវលើវិស័យនេះដើម្បីជំរុញវិស័យកសិកម្មឲ្យរីកចម្រើន។

លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រដកតំណែងពីរដ្ឋមន្ត្រីកសិកម្មកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក