ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តំណាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិអួលដើមកថ្លែងអំណរគុណសម្ដេចតេជោ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោកស្រី ទេព កុលាប បានថ្លែងអំណរគុណទាំងអួលដើមកជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានរំលឹកទៅកាលពីជាង ១០ឆ្នាំមុន ដែលសម្ដេចតេជោ ហ៊ុន សែន បានជួយដល់សាកលវិទ្យាល័យមួយនេះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោកស្រី ទេព កុលាប បានថ្លែងថា ប្រសិនជាពុំមានការអន្តរាគមន៍ជួយពីសម្ដេចតេជោនោះទេ ពេលនេះនឹងគ្មានសាកលវិទ្យាល័យភ្នំពេញអន្តរជាតិឈរមាំ និងបានបណ្ដុះបណ្ដាលសិស្សរហូតមកដល់ពេលនេះនោះទេ។

លោកស្រីថា៖ «បើគ្មានការអន្តរាគមន៍ពីសម្ដេចទេសាកលវិទ្យាល័យនេះនឹងបាត់គឺជាការពិត»

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់ព្រឹត្តិការណ៍ដែលសម្ដេចបានជួយទៅដល់លោកស្រី ទេព កុលាប និងស្វាមីថា ជារឿងដែលកំសត់មួយដែលមិនត្រឹមប៉ះពាល់ដល់គ្រួសាររបស់លោកស្រី ទេព កូលាប និងស្វាមីនោះទេ រួមទាំងសិស្សានុសិស្សដែលរៀននៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិផងដែរ។

សម្ដេចបានលើកឡើងថា ពេលនោះ សម្ដេចនិងក្រុមគ្រួសារសុខចិត្តចេញលុយចំនួន ២លាន ៨សែនដុល្លារ ដើម្បីជួយដោះបំណុលដល់លោកស្រី ទេព កុលាប និងស្វាមី។

សម្ដេចថា៖ «បើមិនអញ្ចឹងទេសាកលវិទ្យាល័យមិនអាចរកលុយដើម្បីសងឲ្យលោក កុក អាន បានទេ។ [...] បើសិនពេលនោះ ឈាង ក៏ជាប់គុក កុលាបក៏ជាប់គុក សាកលវិទ្យាល័យភ្នំពេញអន្តរជាតិនេះក៏ងាប់បាត់ដែរមិនអាចបណ្ដុះបណ្ដាលសិស្សបានទេ»

សម្ដេចបន្ថែមថា ពេលនោះបើសម្ដេចមានលុយ សម្ដេចឱ្យថែមទៀតដើម្បីយកមកវិនិយោគបន្ថែមទៀត ខណៈដែលសម្ដេចថា សម្ដេចជាមនុស្សដែលមានចិត្តដាច់តែភ្នែកទន់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក