ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS:​ តុលាការបារាំងច្រានចោលការចោទប្រកាន់របស់ សម រង្ស៉ី ថាសម្ដេចតេជោ ហ៊ុន សែន នៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី

ភ្នំពេញ៖ តុលាការទីក្រុងប៉ារីស បានប្រកាសសាលក្រមជាផ្លូវការហើយថា សម្ដេចតេជោ មិនស្ថិតនៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នាពេលកន្លងមកទេ។ នេះបើតាមការអះអាងរបស់មេធាវីសម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច នៅថ្ងៃទី១០ ខែតុលានេះ។

បន្ទាប់ពីការប្រកាសរបស់តុលាការបារាំងនោះ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារនៃសាលក្រមទាំងយប់ ដោយបានសរសេរថា៖ «ទៅពីខ្មែរដល់បារាំងខ្ញុំចង់បានតែប៉ុណ្ណឹង។ សូមអស់លោកដែលចេះភាសាបារាំងអានអត្ថបទទាំងមូលដែលចេញដោយតុលាការបារាំងទើបយល់ច្បាស់»

សាលក្រមប្រកាសជាភាសាបារាំងរបស់តុលាការទីក្រុងប៉ារីសមានខ្លឹមសារថា៖ «សម រង្សី មិនបានផ្តល់ភស្តុតាងជាក់លាក់ណាមួយ ដើម្បីបង្ហាញអំណះអំណាងរបស់ខ្លួនពីមូលហេតុនៃឧបទ្ទវហេតុនោះគឺជាការផ្ទុះ និងមិនមែនជាអាកាសធាតុអាក្រក់ ដូចដែលដើមបណ្តឹងរដ្ឋប្បវេណីបង្ហាញ ដើម្បីក្លែងបន្លំពីកាលៈទេសៈពិតនៃការស្លាប់របស់ ហុក ឡង់ឌី»។ 

ក្នុងសាលក្រមបានបន្ថែមថា «ទំនាក់ទំនងនៃរូបថតដែលមានគុណភាពអន់នៃបំណែកយន្តហោះមិនអាចបង្ហាញឱ្យឃើញបានឡើយ ក្នុងករណីដែលគ្មានជំនាញថាការបំផ្លិចបំផ្លាញនៃឧទ្ធម្ភាគចក្រគឺដោយសារតែការផ្ទុះជាជាងការធ្លាក់។»

តាមរយៈសាលក្រមនេះក៏បានឱ្យដឹងទៀតថា វាកើតឡើងពីទាំងមូលថា មូលដ្ឋានការពិតដែលទាក់ទងទៅនឹងការចោទប្រកាន់នេះ គឺមានលក្ខណៈតូចតាច ខណៈពេលដែលវាត្រូវបានបង្កើតឡើងក្នុងរបៀបមួយដើម្បីទុកកន្លែងឱ្យមានការសង្ស័យទាក់ទងនឹងការសន្មត់របស់លោក ហ៊ុន សែន ក្នុងការធ្វើឃាតលោក ហុក ឡងឌី។

តុលាការបារាំង បានប្រកាសបញ្ជាក់បន្ថែមថា៖ «ការចោទប្រកាន់លើលោក ហ៊ុន សែន ថាជាអ្នកឧបត្ថម្ភការឃុបឃិតផ្នែកនយោបាយចំនួនពីរ និងស្វែងរកការលាក់លៀមពីស្ថានការណ៍ដោយធម្មជាតិ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រោះអង្គហេតុដូចបានរៀបរាប់ទំនងជាមានលក្ខណៈព្រហ្មទណ្ឌថាមានភាពស្មុគស្មាញ»

បើទោះជាបែបនេះក្ដី សម រង្ស៉ី ដែលរងបណ្ដឹងបានសរសេរបង្ហោះលើហ្វេសបុករបស់ខ្លួនដោយអះអាងថា មេធាវីរបស់ខ្លួនបានប្រកាសថា «អតិថិជនរបស់យើង បានទទួលសេចក្តីសម្រេចលើកលែងការចោទប្រកាន់របស់តុលាការទីក្រុងប៉ារីសថ្ងៃនេះដោយក្តីរំភើព»។

សម រង្ស៉ី ថា៖ «តាមរយៈការប្រកាសថា សម រង្ស៊ី គ្មានទោសកំហុសអ្វីទេ តុលាការប្រទេសបារាំង ទទួលស្គាល់ជាឱឡារឹក ថាការតស៊ូរបស់ សម រង្ស៊ី ជាការតស៊ូត្រឹមត្រូវ ហើយតុលាការក៏បានការពារសិទ្ធិសម្តែងមតិរបស់គាត់»។ 

មេធាវីតំណាងសម្ដេចតេជោ ហ៊ុន សែន គឺលោក គី តិច បានឱ្យដឹងថា ឯកសារដែល សម រង្ស៉ី ដាក់ជាសារព័ត៌មានជាឯកសារមានភាពមិនច្បាស់លាស់ ស្រពិចស្រពិលស្មុគស្មាញ ដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវច្បាស់លាស់នោះទេ។ 

លោកថា៖ «តុលាការក៏បានលើកសម្អាងហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន»។ 

គួររំលឹកផងដែរថា បណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន និងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានដាក់ចូលតុលាការទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចធ្វើការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ជាសាធារណ:ប្រឆាំងបុគ្គល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងទណ្ឌិត សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននិងសំដីដែលបុគ្គលនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកជាភាសាខ្មែរ (VOA) ដែលបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់ចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ ទណ្ឌិតសម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា (១)- ថាសម្តេចតេជោ បានសម្លាប់ឬជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី (២)-ថាសម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោកជា វិជ្ជា ។

ការចោទប្រកាន់របស់បុគ្គល សម រង្ស៉ី ខាងលើគឺជាមូលហេតុដែលនាំឲ្យសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តប្តឹងទៅតុលាការបារាំង ហើយតុលាការនឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពានលើដែននៃសេរីភាពបញ្ចេញមតិ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក