ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស៥នាក់ស្លាប់ និង១២នាក់រងរបួសនៅក្នុងរដ្ឋធានីអ៊ុយក្រែន

អ៊ុយក្រែន៖ ប៉ូលិសបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និង១២នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីទៅលើរដ្ឋធានី Kyiv នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ALJAZEERA។

យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលីសជាតិរបស់ប្រទេសអ៊ុយក្រែននៅលើគេហទំព័រ Facebook របស់ខ្លួនថា៖ «ការវាយប្រហារភាគច្រើនគឺស្ថិតនៅកណ្តាលរដ្ឋធានី។ ពេល នេះ គេ ដឹង ថា មាន អ្នក របួស ១២ នាក់ និងមនុស្ស ៥ នាក់ ត្រូវ បាន ស្លាប់»។

គួរឱ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ ភ្នាក់ងារសារព័ត៌មាន របស់ Al Jazeera បានរាយការណ៍ពីទីក្រុង Kyiv ដោយបានឱ្យដឹងថា ៖«ខណៈពេលដែលចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅក្នុងរដ្ឋធានីអ៊ុយក្រែនបច្ចុប្បន្នមានចំនួន ៥នាក់ ប៉ុន្តែវាទំនងជាមានការកើនឡើងយ៉ាងខ្លាំងជាបន្តបន្ទាប់» ។

ជាមួយគ្នានោះ អភិបាលក្រុង Kyiv លោក Vitaly Klitschko បានអំពាវនាវឱ្យប្រជាពលរដ្ឋ នៅក្នុងទីក្រុង គួរតែស្នាក់នៅក្នុងជម្រករៀងៗខ្លួន ហើយប្រសិនបើមិនមានការណ៍បន្ទាន់នោះទេគឺត្រូវនៅក្នុងផ្ទះ។ ពេលនេះ ប៉ូលីសបានបិទកណ្តាលទីក្រុង Kyiv ជាច្រើនកន្លែង ដូច្នេះសេវាសង្គ្រោះបន្ទាន់អាចបំពេញការងាររបស់ពួកគេបាន។

លោកថា៖ «Kyiv មិនធ្លាប់ជួបរឿងបែបនេះប៉ុន្មានខែមកហើយ។ ប្រជាជន ឈប់ ចាប់អារម្មណ៍ នឹង សំឡេង ស៊ីរ៉ែន វាយប្រហារ តាម អាកាស ដូច្នេះ វា ជា ការពិត ខុសគ្នា ខ្លាំង នៅ ព្រឹក ថ្ងៃ ចន្ទ នេះ»។

លោកបន្តថា៖ «តាមពិតទៅ ខ្ញុំនឹងនិយាយថា គ្មានអ្វីដូចនេះបានកើតឡើងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ហើយសូម្បីតែនៅដើមសង្រ្គាម ក៏មិនមានការវាយប្រហារកណ្តាលទីក្រុងច្រើនដូចដែលបានកើតឡើងនៅថ្ងៃនេះដែរ»។

លោកបន្ថែមថា៖ «គ្មានអ្វីគួរឱ្យសង្ស័យទេនៅទីនេះក្នុងទីក្រុង Kyiv ដោយថានេះគឺជាការសងសឹករបស់លោក វ្ល៉ាឌីមៀ ពូទីន ចំពោះស្ពានគ្រីមៀ ដែលនេះ ហើយគាត់កំពុងយកវាចេញពីគោលដៅដ៏ទន់ភ្លន់បំផុតដែលមាននោះ គឺជនស៊ីវិល»។

គួរបញ្ជាក់ថា ការវាយប្រហារជាច្រើនបានវាយប្រហារទីក្រុងក្នុងប្រទេសអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Putin បានតែងតាំងឧត្តមសេនីយ Sergey Surovikin ឱ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងឈ្លានពានចំពេលមានវិបត្តិយោធាជាបន្តបន្ទាប់ និងការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងនៅក្នុងប្រទេសរុស្ស៊ី។

Surovikin ត្រូវបានគេស្គាល់ថាជា "មនុស្សគ្មានមេត្តា" ទាំងស្រុងនៅក្នុងយោធារុស្ស៊ី នេះបើយោងតាមរបាយការណ៍របស់ Jamestown Foundation ដែលជាអ្នកគិតគូរគោលនយោបាយការពារជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ការតែងតាំងកាលពីថ្ងៃសៅរ៍បានធ្វើឡើងបន្ទាប់ពីការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីពីររូប ខណៈដែលទីក្រុង Kyiv បានឈ្នះទឹកដីដែលចាញ់រុស្ស៊ីមកវិញនៅភាគឦសាន និងភាគខាងត្បូងនៃអ៊ុយក្រែន។

យ៉ាងណាមិញ ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា ខ្លួននឹងស្វែងរកការសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានវាយប្រហារទីក្រុងនានាទូទាំងប្រទេស។

ក្រសួងថា៖ «មានការលះបង់ក្នុងចំណោមមនុស្ស និងការបំផ្លិចបំផ្លាញ។ ខ្មាំងនឹងត្រូវទទួលទោសសម្រាប់ការឈឺចាប់ និងសេចក្ដីស្លាប់បានមកលើទឹកដីរបស់យើង! យើងនឹងសងសឹក»។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក