កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

នាយរដ្ឋមន្ត្រីស្នើឲ្យគ្រឹះស្ថានសិក្សាទាំងអស់បង្កើតកុ្រមចលនាកាយរឹទ្ធិកម្ពុជានៅតាមគ្រឹះស្ថានខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍មួយចំនួនជំរុញឲ្យមានភាពរីកចម្រើននៃចលនាកាយរឹទ្ធិកម្ពុជា ក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សម្តេចតេជោបានណែនាំឲ្យគ្រប់គ្រឹះស្ថានសាធារណៈ និងឯកជន ដែលពុំទាន់បានរៀបចំចលនាក្រុមកាយរឺទ្ធិត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងកម្លាំងកាយរឹទ្ធិរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព។ សម្តេចតេជោថា គ្រឹះស្ថានសិក្សាណាដែលមិនទាន់បង្កើតក្រុមកាយរឹទ្ធិ គួរគប្បីរៀបចំ។

សម្តេចតេជោបានមានប្រសាសន៍ថា៖ «គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនត្រូវយកចិត្តទុកដាក់បង្កើតនូវក្រុមកាយរឹទ្ធិ។ ខ្ញុំសូមអំពាវនាវថា ប្រសិនបើសាលាណាដែលមិនទាន់មាន ឬក៏មានតិចតួច ឬក៏ខ្វះឯកសណ្ឋានកាយរឹទ្ធិដោយសារតែពុំមានថវិកា អតីតសិស្សសាលាគួរតែជួយឧបត្ថម្ភ។ ពីព្រោះឥឡូវនេះ គ្រាន់តែអ្នកចេញពីសាលាមកធ្វើការ គឺរាប់ម៉ឺននាក់ដែលមានប្រាក់ខែគ្រាន់ៗបើ ដែលមានលទ្ធភាពចែករំលែក»

សម្តេចតេជោបានណែនាំឲ្យក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិការថ្នាក់ជាតិ ថ្នាក់រាជធានីខេត្តក្រុងស្រុកខណ្ឌសម្រាប់អាណត្តិទី៤នេះ ត្រូវបន្តលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលធនធានយុវជនតាមរយៈការជួយជំរុញក្នុងចលនាយុវជនកាយរឹទ្ធិ និងកម្មវិធីស្វ័យអប់រំ ដើម្បីក្លាយជាផលប្រយោជន៍ដល់ជាតិ។

នាយករដ្ឋមន្ត្រីបានណែនាំឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយពិភពលោកនៃចលនាកាយរឹទ្ធិ គ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិ និងថ្នាក់តំបន់ សំដៅបង្កើនប្រសិទ្ធភាព ការផ្លាស់ប្តូរកម្មវិធី ការបណ្តុះបណ្តាលជំនាញកាយរឹទ្ធិកម្ម និងអនុវត្តសមត្ថភាពដឹកនាំកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ ស្របតាមកម្រិតតំបន់ និងពិភពលោក។

សម្តេច ហ៊ុន សែន នាំឲ្យបន្តលើកទឹកចិត្តយុវជនកាយរឹទ្ធិដែលមានសមត្ថភាព និងលក្ខណៈគ្រប់គ្រាន់ឲ្យចូលរួមប្រកួតប្រជែង ក្នុងគណៈកម្មការកាយរឹទ្ធិថ្នាក់តំបន់ និងពិភពលោក។ ជាមួយគ្នានេះ ក្រុមប្រឹក្សា និងគណៈកម្មាធិការ ប្រតិបត្តិកាយរឹទ្ធិថ្នាក់ជាតិ ត្រូវបន្តរៀបចំផែនការសកម្មភាពរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី។

នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឲ្យត្រូវបន្តកៀរគរសប្បុរជន មូលនិធិកាយរឹទ្ធិ គ្រប់លំដាប់ថ្នាក់ដើម្បីជួយឧបត្ថម្ភគាំទ្រសកម្មភាពកាយរឹទ្ធិជាតិទូទាំងប្រទេស។ ត្រូវបន្តពង្រឹងប្រសិទ្ធភាព ដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងារកាយរឹទ្ធិជាតិកម្ពុជាឲ្យមានដំណើរការល្អ។ ត្រូវរៀបចំគោលនយោបាយ និងកម្មវិធីកាយរឹទ្ធិរៀមច្បង និងបង្កើតក្រុមកាយរឹទ្ធិរៀមច្បង ដើម្បីប្រមូលផ្តូំគ្រប់គ្រងកម្លាំងកាយរឹទ្ធិ។

បន្ថែមពីនេះប្រមុខរាជរដ្ឋាភិបាលក៏បានណែនាំឲ្យបន្តកិច្ចសហការជាមួយក្រសួងស្ថាប័ន ឬវិស័យឯកជន អង្គការដៃគូ អង្គការពិភពលោកចលនាកាយរឺទ្ធិ អង្គការសមាគមកាយរឹទ្ធិជាតិនៃតំបន់ និងពិភពលោកដើម្បីសហការរៀបចំសិក្ខាសាលា វេទិកាយុវជន ការផ្លាស់ប្តូរវប្បធម៌ វគ្គបណ្តុះបណ្តាល និងការបោះជំរុំថ្នាក់តំបន់ និងថ្នាក់ពិភពលោក ដើម្បីបង្កើនកិត្យានុភាពនៃកម្ពុជាលើឆាកអន្តរជាតិ។

លើសពីនេះសម្តេចណែនាំឲ្យត្រូវបន្តបំផុសសកម្មភាពកាយរឹទ្ធិកម្ពុជា គ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគាំទ្រ និងបង្កើតឲ្យមានព្រឹត្តិការណ៍ប្រចាំឆ្នាំជាមួយនឹងព្រឹត្តិការណ៍កាយរឹទ្ធិអន្តរជាតិនានា៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក