ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រធានរដ្ឋសភាសម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នេះបើតាមលិខិតរបស់សម្ដេចតេជោដាក់ទៅកាន់សភានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
លោក ឌិត ទីណា គឺជាកូនប្រុសរបស់ប្រធានតុលាការកំពូលលោក ឌិត មន្ទីរ បច្ចុប្បន្នលោកគឺជារដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល៕