ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្អូនស្រីបង្កើតរបស់រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ពៅ ម៉ាលី គឺលោកស្រី ពៅ ស៊ីឡាង ទទួលមរណភាពដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ) បន្ទាប់ពីបានទទួលដំណឹងទទួលមរណភាពរបស់លោកស្រី ពៅ ស៊ីឡាង ត្រូវជាប្អូនស្រីបង្កើតរបស់រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ពៅ ម៉ាលី និងជាប្អូនស្រីបង្កើតរបស់ លោកស្រី គង់ ចន្ធូ ផងដែរ បានទទួលមរណភាពនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩:២៥នាទីព្រឹក ក្នុងជន្មាយុ ៥៤ឆ្នាំ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ - សូវៀត ដោយសារជំងឺកូវីដ-១៩នោះ ក្រសួងសាធារណការ និងដឹកជណ្ជូន ក៏បានចេញលិខិតចូលរួមមរណទុក្ខជូនលោករដ្ឋលេខាធិការ លោក ពៅ ម៉ាលី ផងដែរ។

ក្នុងសាររំលែកនោះបានរំលេចថា "តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួងសាធារណការនិងដឹកជញ្ជូន មានក្តីរន្ធត់ ក្តុកក្តួលរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងថា លោកស្រីពៅ ស៊ីឡាង ត្រូវ ជាប្អូនស្រីបង្កើតរបស់ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្អូនស្រីបង្កើតរបស់ លោកស្រី គង់ ចន្ធូ  ផងដែរ បានទទួលមរណភាពនៅថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩:២៥នាទីព្រឹក ក្នុងជន្មាយុ ៥៤ឆ្នាំ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ - សូវៀត ដោយសារជំងឺកូវីដ-១៩។ ស្ថិតក្នុងបរិយាកាសដ៏ក្តុកក្តួលក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមកំ និងក្តីសង្វេគជាអនេក ចំពោះការបាត់បង់ លោកស្រី ពៅ ស៊ីឡាង គឺជាការបាត់បង់នូវប្អូនស្រីបង្កើត និង ជាសមាជិកមួយរូបជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់បងប្អូន និងក្រុមគ្រួសារញាតិមិត្តទាំងអស់"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក