ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីថៃចូលរួមបុណ្យសពជនរងគ្រោះក្នុងហេតុការណ៍បាញ់សម្លាប់យ៉ាងរង្គាលនៅមណ្ឌលថែទាំកុមារ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូឆា នាថ្ងៃអាទិត្យទី០៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបុណ្យសពកុមារ និងគ្រូនៅមណ្ឌលថែទាំកុមារ ក្នុងវត្តមួយក្នុងខេត្តណងប៊ូឡាំងភូ ប្រទេសថៃ ដែលបានស្លាប់កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយសារការបាញ់ និងចាក់សម្លាប់ដោយអតីតនគរបាលថៃម្នាក់។

ក្រោយពីមានព្រឹត្តិការណ៍បាញ់ប្រហារយ៉ាងរន្ធត់នេះកើតឡើង លោកនាយករដ្ឋមន្ត្រីថៃបានទៅសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារជនរងគ្រោះ។ ជាមួយគ្នានេះលោក ប្រា យុទ្ធ ក៏បានថ្កោលទោសការវាយប្រហារនេះ គឺជាអំពើឃោរឃៅ និងព្រៃផ្សៃជាទីបំផុត។

ទន្ទឹងគ្នានេះដែរ ព្រះមហាក្សត្រថៃក៏បានយាងរំលែកទុក្ខ សួរសុខទុក្ខដល់គ្រួសារនៃសព និងបានយាងថ្វាយព្រះភ្លើងបូជាសពនៃជនរងគ្រោះជិត ៤០នាក់ផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី៦ ខែតុលា ជនដៃដល់ដែលធ្លាប់ជាអតីតនគរបាលថៃ ឈ្មោះ ផានយ៉ា ការ៉ាប់ អាយុ ៣៤ឆ្នាំ បានចូលទៅកាន់មណ្ឌលថៃទាំងកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំងភូ បាញ់រះទៅលើ គ្រូ និងបុគ្គលិកនៅមណ្ឌលថែទាំកុមារ និងកុមារដែលកំពុងតែគេងសម្រាកក្រោយអាហារថ្ងៃត្រង់បណ្តាលឲ្យស្លាប់ភ្លាមៗ និងមានកុមារម្នាក់បានរួចផុតជីវិតដោយសារលាក់ពួនក្នុងភួយបន្លំធ្វើជាដេកស្លាប់ និងមានអ្នករងរបួសចំនួន ១០នាក់ផ្សេងទៀត។

ក្រោយពីបាញ់ប្រហាររួចជនដៃដល់បានបើកឡានបម្រុងនឹងទៅបាញ់នៅសាលារៀនមួយទៀតដែលមានកុមារប្រមាណ ៦០នាក់ ប៉ុន្តែជនល្មើសក៏បានបង្វែរជិះរថយន្តសំដៅទៅផ្ទះ ប៉ុន្តែពេលធ្វើដំណើរតាមផ្លូវ ជនល្មើសក៏បានបើកបុកអ្នកដំណើរបណ្តាលឲ្យស្លាប់មួយចំនួនទៀត រួចក៏បានដុតឡានខ្លួនឯង និងបានបាញ់សម្លាប់ប្រពន្ធកូន រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ពាក់ព័ន្ធនឹងមូលហេតុដែលជនដៃដល់ហ៊ានលើកដៃបាញ់សម្លាប់មនុស្សបែបនេះ គេមិនទាន់ដឹងច្បាស់នៅឡើយ តែទំនងជនដៃដល់មានភាពតប់ប្រមល់ ខណៈថ្ងៃនៃការបាញ់សម្លាប់ ជនល្មើសត្រូវទៅស្តាប់សាលបណ្តឹងរបស់តុលាការអំពីខ្លួនដែលបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ជនល្មើសត្រូវបានថ្នាក់លើព្យួរការងារដោយសារជាប់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ទង្វើដ៏ឃោរឃៅនេះ ត្រូវបានគិតទុកជាមុន ដោយសារតែមុនថ្ងៃហេតុការណ៍កើតឡើងជនល្មើសបានទៅនិយាយផ្តាំទៅម្តាយជាលើកចុងក្រោយ។ មុនថ្ងៃកើតហេតុ ជនដៃដល់ក៏បានឈ្លោះជាមួយភរិយាផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក