កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

កម្ពុជា-អាល្លឺម៉ង់ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១០ ខែតុលា លោក ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានប្រាប់សម្តេចថា អាល្លឺម៉ង់នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោក ស្តេហ្វេន អេនតុន មេសសេរឺ បានបញ្ជាក់ថា ក្នុងអាណត្តិលោកជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោកនឹងខិតខំចូលរួមជួយដល់កម្ពុជាដំណើរឆ្ពោះទៅភាពជោគជ័យ។ ជាពិសេសលោកនឹងប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពក្នុងការជំរុញការវិនិយោគកាន់តែខ្លាំងឡើងនៅកម្ពុជា។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះលោកក៏បានវាយតម្លៃខ្ពស់ចំពោះសម្រេចចិត្តរបស់សម្តេចតេជោក្នុងការជួយស្វែងរកដំណោះស្រាយ និងបញ្ហាជួយដល់ប្រទេសមីយ៉ាន់ម៉ា។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយកម្ពុជា។ សម្តេចមានប្រសាសន៍ថា៖ «រាល់ការជោគជ័យ និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយអាល្លឺម៉ង់ទេ។ ជាពិសេសជំនួយអាល្លឺម៉ង់បានជួយកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩»

ជាការឆ្លើយតបនឹងការវាយតម្លៃចំពោះបញ្ហានៅប្រទេសរុស្ស៊ី និងអ៊ុយកែ្រន សម្តេចតេជោ បានមានប្រសាសន៍ថា ការដាក់វិន័យទណ្ឌកម្មដល់ប្រទេសរុស្ស៊ី មិនត្រឹមតែប៉ះពាល់ដល់ប្រទេសរុស្ស៊ី និងប្រទេសអឺរ៉ុបទេ ថែមទាំងប៉ះពាល់ដល់ពិភពលោក រួមទាំងកម្ពុជាផងដែរ។ សម្តេចបាននិយាយថា ពាក់ព័ន្ធនឹងករណីនេះ គួរតែមានការត្រួតពិនិត្យឡើងវិញ។

ទាក់ទងនឹងបញ្ហានៅប្រទេសមីយ៉ាន់ម៉ា សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាល់ការប្រឹងប្រែងរបស់ប្រទេសទាំងអស់គឺដើម្បីចង់ស្វែងរកសុខសន្តិភាព សម្រាប់ប្រជាជនមីយ៉ាន់ម៉ាផង និងសម្រាប់តំបន់ក្នុងពិភពលោកផង។

សម្តេចតេជោ បានគូសបញ្ជាក់អំពីគោលបំណងដែលកម្ពុជាទៅមីយ៉ាន់ម៉ាគឺដើម្បីឲ្យមានការបញ្ឈប់ការបាញ់គ្នា ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា និងជំរុញឲ្យមានកិច្ចពិភាក្សានយោបាយ។ ប៉ុន្តែត្រង់កិច្ចពិភាក្សាផ្នែកនយោបាយមិនមានភាពជោគជ័យឡើយ តែយ៉ាងណាប្រទេសក្នុងសមាជិកអាស៊ានត្រូវតែបន្តខិតខំប្រឹងប្រែងជាបន្តទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក