ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តំណាងរដ្ឋសភាកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្តាប្រទេស G20 នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្តាប្រទេស G20 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោមប្រធានបទ «ការពង្រឹងតួនាទីសភាដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព» ចាប់ពីថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី លោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី និងលោក Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) និងមានការចូលរួមពីថ្នាក់ដឹកនាំសភានៃប្រទេសជាសមាជិក G20 ភ្ញៀវម្ចាស់ផ្ទះ និងអង្គការអន្តរជាតិចំនួន ២០០នាក់ មកពី ៣០ប្រទេស។

ប្រធានបទសំខាន់ៗចំនួន ៤ត្រូវបានថ្នាក់ដឹកនាំទាំងអស់យកមកពិភាក្សា និងចែករំលែកបទពិសោធន៍ រួមមាន ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង។ បញ្ហាប្រឈមកំពុងលេចឡើងស្តីពីសន្តិសុខស្បៀងអាហារ ថាមពល និងសេដ្ឋកិច្ច។ ប្រសិទ្ធភាពកិច្ចការសភា និងប្រជាធិបតេយ្យរឹងមាំ និងបរិយាប័ន្នសង្គម សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្ត្រី។

ក្នុងឱកាសនោះដែរ គណៈប្រតិភូកម្ពុជាបានជួបជាមួយប្រធាន និងអនុប្រធានសភាមកពីប្រទេសអារ៉ាប់រួមអេមីរ៉េត ឥណ្ឌា អង់គ្លេស អាហ្សែបាយហ្សង់ សិង្ហបុរី ហ្វីជី ចិន កាហ្សាក់ស្ថាន និងប្រធាន IPU។ ក្នុងជំនួបនោះដែរ គណៈប្រតិភូអារ៉ាប់រួមអេមីរ៉េតបានឯកភាពជាគោលការណ៍ទទួលការអញ្ជើញរបស់រដ្ឋសភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមនេះដែរ គណៈប្រតិភូកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការអន្តរសភានៃរដ្ឋសភាឥណ្ឌូណេស៊ីផងដែរ។ ក្នុងនោះគណៈប្រតិភូឥណ្ឌូណេស៊ីក៏បានបញ្ជាក់ពីការចូលរួមរបស់ប្រធានសភាឥណ្ឌូណេស៊ីនៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជា។

កិច្ចប្រជុំនេះសម្រេចបាននូវសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ ដែលផ្តោតសំខាន់លើការពង្រឹងតួនាទីសភាក្នុងការជំរុញវប្បធម៌សន្តិភាព សមភាពយេនឌ័រ ភាពអត់ឱន និងសាមគ្គីភាពនៅក្នុងតំបន់ និងពិភពលោក ដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចិរភាព ព្រមទាំងបានប្រកាសអំពីកិច្ចប្រជុំ P20 លើកទី៩ ដែលរដ្ឋសភាឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃខាងមុខ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក