កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

គណៈប្រតិភូកាកបាទក្រហមកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅព្រុយណេ

ភ្នំពេញ៖ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំង អគ្គលេខាធិការរងទី១ កាកបាទក្រហម លោកស្រី ម៉ែន នារីសោភ័គ ដឹកនាំគណៈប្រតិភូចំនួន ៥រូប ទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍លើកទី១៩នៅទីក្រុង Banda Seri Begawan ប្រទេសព្រុយណេដែលធ្វើឡើងនៅថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២២ ដោយប្រទេសព្រុយណេជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក Sheikh Abdul Kadir Abdullah អគ្គលេខាធិការសមាគមជាតិ អឌ្ឍចន្ទក្រហមព្រុយណេ, លោកស្រី Kathryn Clarkson ប្រធានសម្របសម្រូលប្រតិភូកម្រងប្រទេស តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឃចន្ទក្រហមប្រចាំទីក្រុងបាងកក, លោក Alexandra Matheou នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Omar Odeh ប្រធានប្រតិភូប្រចាំភូមិភាគ តំណាងគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងយុវជននៃសមាគមជាតិប្រចាំភូមិភាគអាស៊ីអាគ្នេយ៍ចំនួន ១១ សមាគមជាតិសរុបចំនួន ៦៩នាក់។

ក្នុងកិច្ចប្រជុំថ្ងៃទី០៦ ខែតុលា គឺផ្តោតសំខាន់ទៅលើ សេចក្តីថ្លែងការណ៍រួមរបស់វេទិកាយុវជន និងកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈទៅវិញទៅមករវាងថ្នាក់ដឹកនាំសមាគមជាតិ និងយុវជន។ ពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងបាកកក។ ការរួមសហការគ្នាពង្រឹងកម្លាំង សាមគ្គីភាពជាតិ-អន្តរជាតិ ដើម្បីត្រៀមខ្លួនក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជំងឺឆ្លងនានា និងបញ្ហាប្រឈមបន្ទាន់ផ្សេងៗ ដើម្បីជួយសង្រ្គោះអាយុជីវិតមនុស្សជាតិ។ អនុវត្តស្មារតីនៃអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធអន្តរជាតិ និងអាស៊ាន និងស្ថានភាព និងបញ្ហាប្រឈមនៅក្នុងប្រតិបត្តិការមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា។

សម្រាប់កិច្ចប្រជុំថ្ងៃទី០៧ ខែតុលា គឺផ្តោតលើចំណុចសំខាន់ៗដូចជា ការចូលរូមរបស់សមាគមជាតិភូមិភាគអាស៊ីអាគ្នេយ៍ក្នុងជួរគណៈបានថ្លែងពេលអភិបាលរបស់សហព័ន្ធអន្តរជាតិ។ កិច្ចពិភាក្សាលើចក្ខុវិស័យនៃការងារវិជ្ជាសង្គ្រោះបឋមនៅឆ្នាំ២០៣០។ វឌ្ឍភាពនៃបណ្តាញការងារសមាគមជាតិភូមិភាគអាស៊ីអាគ្នេយ៍ការងារយុវជន និងការងារជំងឺអេដស៍នៅអាស៊ី។ ការបង្ហាញពីលទ្ធផលនៃការអនុវត្ត សេចក្តីប្រកាសទីក្រុងម៉ានីលដែលមានការបេ្តជ្ញាចិត្តចំនួន ២២ និងគោលដៅចំនួន ១៣ រួមជាមួយដំណើរការរៀបចំ សន្និសីទសមាគមជាតិតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣។

ជាមួយគ្នានេះមានកម្មវិធីប្រគល់ជូន កាកបាទក្រហម កម្ពុជានូវសេចក្តីថ្លែងការណ៍ទីក្រុង Banda Seri Begawan និងផ្ទេរភារកិច្ចជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ ភូមិភាគអាស៊ីអាគ្នេយ៍លើកទី២០ និងវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ នៅឆ្នាំ២០២៣។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមបានថ្លែងប្រាប់អ្នកសារព័ត៌មានពេលមកដល់ព្រលានយន្តហោះនៅថ្ងៃទី០៨ ខែតុលាថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលធ្វើឡើងដើម្បីត្រួតពិនិត្យនូវវឌ្ឍការងារនៅតាមបណ្តាសមាគមជាតិដែលនៅតំបន់អាស៊ានទាំងមូល។

លោកស្រី អគ្គលេខាធិការរងទី១ កាកបាទក្រហមបានថ្លែងដូច្នេះថា៖ «ការត្រូតពិនិត្យវឌ្ឍភាព គឺយើងត្រួតពិនិត្យថាបញ្ហាអ្វីជាបញ្ហាប្រឈមនៅក្នុងពេលបច្ចុប្បន្ន ហើយពិភាក្សាពិគ្រោះជាមួយគ្នា ថាតើដំណើរការ និងការឈានទៅមុខរបស់យើងនៅក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះយ៉ាងដូចម្តេចខ្លះ?»។

លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា មុននឹងចាប់ផ្តើមមានកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិថ្នាក់ដឹកនាំបានបង្កើតឲ្យមានវេទិកាយុវជនចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែតុលា ដើម្បីផ្តល់ឱកាសឲ្យយុវជនធ្វើសេចក្តីថ្លែងការណ៍រួមនៃសមទ្ធិផលដែលយុវជនសម្រេចបានផ្តល់ក្នុងរយៈពេល៣ឆ្នាំកន្លងមកជូនដល់ថ្នាក់ដឹកនាំសមាគម និងពិភាក្សារវាងយុវជន និងថ្នាក់ដឹកនាំ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក