ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងជំរុញឱ្យអាជ្ញាធរត្រៀមផ្ដល់ពូជស្រូវដល់ពលរដ្ឋក្នុងការស្ដារនិងសង្គ្រោះឡើងវិញក្រោយរងគ្រោះទឹកជន់លិច

សៀមរាប៖ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រៀមពូជស្រូវដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ក៏ដូចជាការស្ដារនិងសង្គ្រោះឡើងវិញនូវស្ថានការណ៍ឱ្យបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញដល់អាជ្ញាធរក្រុងស្រុក ដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យឡើងវិញ ក៏ដូចជាមន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវស្នើសុំពូជស្រូវពីក្រសួង ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងការស្តារឡើងវិញឱ្យទាន់ពេលវេលា។

ក្នុងនោះលោកបាន ឱ្យដឹងបន្ថែមថា បន្ទាប់ពីស្ថានភាពត្រឡប់មករកភាពប្រសើរឡើងវិញ មន្ទីរនិងអង្គភាពពាក់ព័ន្ធត្រូវធ្វើការវាយតម្លៃការខូចខាតនៃហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកផែនការជួសជុលផងដែរ។

គួរឱ្យដឹងថា កិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប បានប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួម ដោយទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាអភិបាលខេត្តស្តី លោក លី សំរឹទ្ធ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។

យ៉ាងណាមិញ អភិបាលខេត្តស្តីទី លោក លី សំរឹទ្ធ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ភូមិសាស្ត្រដែលរងផលប៉ះពាល់នៃគ្រោះជន់លិច មានចំនួន០៩ ស្រុក រួមមានស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកអង្គរធំ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ ដែលបានធ្វើឱ្យមានការខូចខាត ស្រូវពង្រោះចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង ២៣ ៥៧៨ គ្រួសារ។

លោក លី សំរឹទ្ធ បានបញ្ជាក់ថា ការខូចខាតនៃផលដំណាំស្រូវមានចំនួន ២ ៧៨៣ ហិកតា ស្មើនឹង ៣ ៥៥៣គ្រួសារ ,ដំឡូងមី ចំនួន ៧ ៣៥១ ហិកតា ស្មើនឹង ៤ ៦៥៣ គ្រួសារ។ លោកបន្ថែមថា ក្នុងនោះខូចខាត ដំឡូងមី ចំនួន ៣ ១២០ ហិកតា ស្មើនឹង ៤ ០៤២ គ្រួសារ។

ជាមួយគ្នានោះ មានការលិចបរិវេណផ្ទះក្នុងកម្រិតស្រាលចំនួន ៦ ៨០២ខ្នង និងកម្រិតធ្ងន់ ២៩ខ្នង។ យ៉ាងណាមានការលិចផ្លូវប្រវែងសរុប ១៧៧ ៤៧០ម៉ែត្រ និងខូចខាតដីស ក្រហម ប្រវែង ៥ ២៧០ម៉ែត្រ។

លោកបន្ថែមថា មានការលិចខ្នងទំនប់ ខ្នងប្រឡាយ ប្រវែង ២១ ៣២៧ ម៉ែត្រ (ខូចខាតប្រវែង៩៥ ម៉ែត្រ) ស្ពានចំនួន ០៣កន្លែង(ខូចខាតប្រវែង ១៦ម៉ែត្រ) ទីធ្លាសាលារៀនចំនួន ៨១កន្លែង បរិវេណមណ្ឌលសុខភាពចំនួន ០៦កន្លែង អាគាររដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាលចំនួន ២១កន្លែង បរិវេណវត្តចំនួន ១៨កន្លែង និងក្នុងផ្សារចំនួន ០២កន្លែង។

យ៉ាងណា អភិបាលខេត្តស្តីទី លោក លី សំរឹទ្ធ បានបន្តថា កន្លងមកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងឃុំ-សង្កាត់ នូវវិធានការឆ្លើយតបមួយចំនួនឱ្យបានទាន់ពេលវេលា ដោយផ្តល់អំណោយរបស់ម្តេច ទៀ បាញ់ និងលោក សៀង ណាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្ត បានចំនួន ៤ ៣៦២គ្រួសារ ហេីយអាជ្ញាធរពាក់ព័ន្ធក៏បានត្រៀមស្តារឡើងវិញនូវផ្ទៃដីចំនួន ១ ៤៦៦ហិចតាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក