ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុននៅរដូវកាលទឹកជំនន់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរម្លឹកឲ្យពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវចេះត្រៀមលក្ខណៈការពារខ្លួនទុកជាមុននៅរដូវកាលទឹកជំនន់នេះ ដើម្បីបញ្ចៀសផលប៉ះពាល់សុខភាព ឬអាយុជីវិត។

ក្រសួងសុខាភិបាលបានណែនាំឲ្យពលរដ្ឋដែលរស់នៅទីតាំងដែលមិនទាន់ទទួលរងទឹកជំនន់ ត្រូវត្រៀមរកទីទួលសុវត្ថិភាព និងស្បៀងអាហារទុកជាមុន។ ត្រូវធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវសាងសង់បង្គន់ឲ្យខ្ពស់ដើម្បីការពារទឹកជំនន់។

សម្រាប់ទីកន្លែងដែលកំពុងទទួលរងទឹកជំនន់ ក្រសួងសុខាភិបាលបានណែនាំឲ្យឪពុកម្តាយត្រូវការពារកុមារតូចៗមិនឲ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃលង់ទឹក នាំកុមារទៅកន្លែងខ្ពស់។ កាលណាចេញពីផ្ទះ ត្រូវប្រើអាវពោង ឬប៊ីដុងជ័រ។ ពេលធ្វើដំណើរតាមទូក ឬកាណូតមិនត្រូវដាក់មនុស្សហួសចំណុះ។

ក្រសួងសុខាភិបាលក៏បានណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះសត្វពស់ ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនជិតកន្លែងមានគំនរអុស ឬគំនរឈើ។ ក្នុងករណីមានសមាជិកគ្រួសារត្រូវបានពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

ជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានណែនាំឲ្យពលរដ្ឋមិនត្រូវប៉ះពាល់ គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកឡើយ។ ជាពិសេសត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រន់ឈីក និងជំងឺផ្សេងៗ។

តាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងឆ្នាំនេះ បានធ្វើឲ្យខេត្តចំនួន ២២រងផលប៉ះពាល់ ក្នុងនោះមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងខេត្តព្រះវិហារ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ គ្រោះទឹកជំនន់នេះបានធ្វើឲ្យលិចដំណាំស្រូវជាង ១៥ម៉ឺនហិកតា និងលិចដំណាំរួមផ្សំជាង ៤ម៉ឺនហិកតា និងលិចផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រួមទាំងបណ្តាលឲ្យមនុស្សចំនួន ៤នាក់បានស្លាប់។

ស្ថានភាពនេះបានធ្វើឲ្យនាយករដ្ឋមន្ត្រីកម្ពុជាមានក្តីបារម្ភចំពោះពលរដ្ឋ និងដំណាំស្រូវដែលរងផលប៉ះពាល់។ សម្តេចតេជោ បានណែនាំឲ្យលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម និងលោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឲ្យចាត់មន្ត្រីក្រសួងកសិកម្មសហការជាមួយអាជ្ញាធរខេត្តចុះទៅត្រួតពិនិត្យវាយតម្លៃចំពោះដំណាំស្រូវដែលត្រូវខូចខាត និងអន្តរាគមន៍ជួយស្រោចស្រង់ដំណាំស្រូវដែលរងការខូចខាតជាបន្ទាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក