ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីប្រាប់ឱ្យក្រុមប្រឆាំងរៀនសូត្របន្ថែមក្រែងបានចំណេះសន្សំទៅជាតិមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យក្រុមប្រឆាំងឲ្យរៀនសូត្របន្ថែមឲ្យមានចំណេះដឹងក្នុងខ្លួន ក្រែងបានកាន់អំណាចនៃជាតិក្រោយ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសបុកផេក របស់សម្ដេចដោយបានផ្ញើជូនក្រុមប្រឆាំងដែលថាការដករដ្ឋមន្ត្រីកសិកម្មចេញពីតំណែងជារឿងផ្ទុយនឹងច្បាប់។

សម្ដេចប្រាប់ឱក្រុមនេះទៅបើកមើលមាត្រា២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ និងទៅអានមាត្រា២០ ជំពូកទី៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី។

សម្ដេចតេជោថា៖ «ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។ គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយនិងសូមកុំវក់ជាមួយល្បែងច្រើនពេក។ នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់»។

មាត្រា២០ ជំពូកទី៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រីបានចែងថា នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលបានដោយព្រះរាជក្រឹត្យ។

មាត្រា២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញក៏បានចែងផងដែរថា តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។

គួរឲ្យដឹងដែរថា កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព្រះមហាក្សត្របញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្ទាប់ពីព្រះមហាក្សត្របានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ភ្លាមៗនាយករដ្ឋមន្ត្រីកម្ពុជាក៏បានចាត់តាំងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក