BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៨៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៣៥ករណី ខណៈអ្នកជំងឺ ៦០៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤៨.៥៣២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៥៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤២.៧៦៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ២,៣១១ករណី៕