ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តព្រះសីហនុចាប់ផ្ដើមទទួលភ្ញៀវទេសចរណ៍កាន់តែច្រើនបន្ទាប់ពីផ្លូវល្បឿនលឿនបើកដំណើរការ

ក្រុងព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករមកលេងកំសាន្តក្នុងក្រុងព្រះសីហនុ នាថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ ។

លោកបានបន្តថា កំណើនភ្ញៀវទេសចរកើនឡើងមកលេងក្រុងព្រះសីហនុច្រើនគឺសង្កេតឃើញថាក្រោយមានការដាក់ដំណើរការសាកល្បងឲ្យប្រើរប្រាស់នូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី០១ ខែតុលា កាលពីពេលកន្លងទៅថ្មីៗនេះ ។

ជាមួយគ្នាពលរដ្ឋនិងភ្ញៀវទេសចរបានសម្តែងការសាទរក្រោយមកលេងក្រុងព្រះសីហនុ ប្រកបដោយការសប្បាយរីករាយ ក្រោយពីអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈ និង បរិស្ថានឆ្នេរ ស្រស់ស្អាត មានរបៀបរៀបរយ ផ្លូវខ្វាតខ្វែងជិះស្ទើរវង្វេង ដោយសារតែល្បឿននៃការអភិវឌ្ឍន៍មានការហកឡើងលឿនពេក។

យ៉ាងណាមិញអាជ្ញាធរនៅតែបន្តអំពាវនាវដល់ពលរដ្ឋនិងភ្ញៀវទេសចរដែលមកលេងក្រុងព្រះសីហនុ សូមចូលរួមរក្សាអនាម័យសណ្តាប់ធ្នាប់បរិស្ថាន រាល់ពេលបងប្អូនយកអាហារមកហូបចុកក្រាលកន្ទេលតាមឆ្នេរសាធារណៈរួច សូមវិចខ្ចប់សំរាមដាក់ក្នុងធុងឲ្យបានត្រឹមត្រូវ ព្រោះថាអាជ្ញាធរបានរៀបចំធុងសំរាមតាមឆ្នេរ ទុកសម្រាប់ឲ្យបងប្អូនដាក់សំរាមរួចហើយ ដូច្នេះសូមកុំទុកចោលលើឆ្នេរខ្សាច់ ឬបោះចោលពាស់វាលពាស់កាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក