ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាពលរដ្ឋត្រេកអរក្រោយ សម្ដេចតេជោ សម្រេចផ្លាស់ប្តូរការកំណត់ទីតាំងទៅជា «ទីប្រជុំជន» សម្រាប់អ្នកដែលព្រមផ្លាស់ទីលំនៅតាមការកំណត់របស់រដ្ឋ

សៀមរាប៖ ពលរដ្ឋជាច្រើនអ្នកដែលបានចូលព្រមផ្លាស់ប្ដូរទីលំនៅទៅរស់នៅភូមិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសំដែងនូវការត្រេកអរក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្លាស់ប្ដូរការកំណត់ទីតាំងដែលពួកគេត្រូវទៅរស់នៅពីតំបន់ជនបទក្លាយជាទីប្រជុំជនដែលធ្វើឲ្យពួកគេទទួលបានការឧបត្ថម្ភសម្រាប់ប័ណ្ឌក្រីក្រកម្រិត១ កាន់តែច្រើនជាងមុន។

ការសម្រេចនេះបានធ្វើឱ្យគ្រួសារខ្លះទទួលបានប្រាក់ឧបត្ថម្ភជិត ៥០ម៉ឺនរៀលក្នុងមួយខែ និងអាចមានលើសពីនេះទៀត។

កាលពីយប់ថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទាំងយប់ឲ្យរដ្ឋមន្ត្រីសង្គមកិច្ចប្រញាប់បើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋដែលយល់ព្រមផ្លាស់ទីលំនៅតាមការកំណត់របស់រាជរដ្ឋាភិបាលដោយកំណត់ជាពលរដ្ឋក្រីក្រកម្រិត១ រស់នៅ «ទីប្រជុំជន» ដែលទទួលបានប្រាក់ឧបត្ថម្ភខ្ពស់ជាងពលរដ្ឋក្រីក្រកំរិត១ រស់នៅទីជនបទ។

អត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនសម្រាប់គ្រួសារក្រីក្រកម្រិត១ មានតម្លៃ ១២ម៉ឺនរៀលក្នុង១ខែ នឹងមានបូកបន្ថែមទៅតាមទំហំសមាជិកគ្រួសារដែលមាន ៤ម៉ឺនរៀលក្នុងម្នាក់ ៤ម៉ឺនរៀលសម្រាប់កុមារអាយុពី ០-៥ឆ្នាំ ក្នុងម្នាក់ ៤ម៉ឺនរៀលសម្រាប់ជនមានពិការភាពក្នុងម្នាក់ ៤ម៉ឺនរៀលសម្រាប់មនុស្សចាស់ចាប់ពី ៦០ឆ្នាំឡើងទៅ និង៤ម៉ឺនរៀលសម្រាប់គ្រួសារមានអ្នកផ្ទុកមេរោគអេដស៍៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក