ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជាងពាក់កណ្ដាលនៃឈ្មោះកូននិងចៅគឺសម្ដេចតេជោជាអ្នកដាក់ឱ្យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចគឺជាអ្នកជ្រើសរើសឈ្មោះដាក់ឲ្យកូននិងចៅ ស្ទើរតែពាក់កណ្ដាល។ ការនេះហើយធ្វើឲ្យសម្ដេចងាយចងចាំឈ្មោះរបស់ពួកគេ។

តាមរយៈការបង្ហោះលើហ្វេសបុកផេក របស់សម្ដេចនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោបានអបអរសាទរថ្ងៃកំណើតចៅប្រុសទី២០ ដែលមានអាយុ ៥ឆ្នាំនៅថ្ងៃនេះ ដោយអមនូវសំណេរថា៖ «ចៅប្រុសទី២០ ខួបកំណើតគម្រប់៥ឆ្នាំ នៅថ្ងៃនេះ។ កូននិងចៅច្រើនពេកចាំថ្ងៃខែឆ្នាំកំណើតមិនអស់ទេតែចាំឈ្មោះច្បាស់ព្រោះប្រហែលជាងពាក់កណ្តាលនៃចៅ និងកូនទាំងអស់ខ្ញុំជាអ្នកដាក់ឈ្មោះឲ្យពួកគេ»។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបុត្រា បុត្រី ចំនួន ៥នាក់ និងមានចៅបង្កើតចំនួន ២២នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក