ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី ថ្កោលទោសការសម្លាប់មនុស្ស ៣៨នាក់ ដោយអតីតប៉ូលីសថៃម្នាក់

ភ្នំពេញ៖ សមាជិកសភាលោក ហ៊ុន ម៉ានី បានជំរុញរួមគ្នាថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះអំពីវាយប្រហារ មនុស្សឃាតគ្រប់ទម្រង់ និងរូបភាពទាំងអស់ បន្ទាប់ពីលោកបានទទួលព័ត៌មាននៃការបាញ់ និងចាក់សម្លាប់មនុស្សក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយស្ថិតក្នុងខេត្ត Nong Bua Lam Phu តំបន់ភាគខាងជើងឈៀងខាងកើតទីក្រុងបាងកក កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។

លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេកលោកនាល្ងាចនេះថា លោកមានការតក់ស្លុត និងសោកសង្រេងជាខ្លាំងចំពោះហេតុការណ៍វាយប្រហារដោយកាំភ្លើងនិងកាំបិតសម្លាប់មនុស្សយ៉ាងតិច ៣៨នាក់ រួមទាំងកុមារ ២២នាក់ ដោយអតីតប៉ូលីសថៃម្នាក់។

លោកថា៖ «ទង្វើនៃការសម្លាប់ដ៏ឃោរឃៅបែបនេះ មិនថាអ្នកណាជាអ្នកប្រព្រឹត្តនោះទេ យើងត្រូវរួមគ្នាថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះអំពីវាយប្រហារ មនុស្សឃាតគ្រប់ទម្រង់ និងរូបភាពទាំងអស់ដើម្បីបង្ការការពារមិនឱ្យហេតុការណ៍ដ៏សាហាវ ស្រដៀងគ្នានេះអាចកើតមានឡើងក្នុងសង្គមនាពេលអនាគតឡើយ»។

លោកសូមចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ ក្រុមគ្រួសារ និងអាណាព្យាបាលទាំងអស់ដែលបាត់បង់កូនៗជាទីស្រលាញ់របស់ពួកគេ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែតុលា ជនដៃដល់ដែលធ្លាប់ជាអតីតនគរបាលថៃ ឈ្មោះ ផានយ៉ា ការ៉ាប់ អាយុ ៣៤ឆ្នាំ បានចូលទៅកាន់មណ្ឌលថែរទាំកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំងភូ បាញ់រះទៅលើកុមារដែលកំពុងចូលមកទទួលទានអាហារថ្ងៃត្រង់តែម្ដង។

ក្រោយពីបាញ់ប្រហាររួចជនដៃដល់រូបនេះបានធ្វើដំណើរទៅបាញ់សម្លាប់ប្រពន្ធ និងកូន មុននឹងសម្លាប់ខ្លួនឯងតាមក្រោយ។

គេនៅមិនទាន់ដឹងមូលហេតុអ្វីទើបបណ្ដាលឱ្យជនដៃដល់រួបនេះប្រព្រឹតិ្តអំពើសាហាវបែបនេះនោះទេ គ្រាន់តែដឹងថាគឺត្រូវបានដេញចេញពីអង្គភាពកាលពីមួយឆ្នាំ១មុន ក្រោយពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន និងកំពុងជាប់បណ្ដឹងនៅតុលាការ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក