វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នាយករដ្ឋមន្ត្រីឲ្យត្រៀមបញ្ចេញពូជស្រូវដើម្បីស្ដារការខូចខាតពីផលប៉ះពាល់ទឹកជំនន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចាត់មន្ត្រីជំនាញចុះទៅកាន់មូលដ្ឋានដោយសហការជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការជាតិគ្រប់គ្រងខ្លួនមហន្តរាយដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់ និងខូចខាតដំណាំស្រូវ និងដំណាំផ្សេងទៀតដើម្បីឲ្យរដ្ឋាភិបាលអាចគ្រាប់ពូជស្ដារការខូចខាតដល់ប្រជាពលរដ្ឋបង្កបង្កើនផលឡើងវិញ។

ក្នុងផ្សារសំឡេងពិសេសថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីផលប៉ះពាល់នៃគ្រោះទឹកជំនន់ដែលបណ្ដាលឲ្យរងការខូចខាតជាច្រើនដល់ហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតរបស់មនុស្ស។ ជាងនេះទៅទៀតគឺប៉ះពាល់ទៅដល់ដំណាំស្រូវនិងដំណាំរួមផ្សំដែលប្រជាកសិករកម្ពុជាបានដាំដុះ។

សម្តេចតេជោបានលើកឡើងថា ការផ្ដល់ពូជស្រូវនិងពូជដំណាំដល់ប្រជាកសិករក្នុងពេលដែលទឹកមិនទាន់ស្រកអស់គឺអាចឆ្លើយតបទៅនឹងការដាំដុះឡើងវិញបាន។

សម្ដេចថា៖ «នេះជាអន្តរាគមន៍ចាំបាច់ដើម្បីដោះស្រាយបញ្ហានៅចុងរដូវរបស់យើង។ ទឹកបន្មិនទាន់អស់នៅឡើយទេ កន្លែងខ្លះនៅមានទិដ្ឋភាពដែលអាចធ្វើទៅបាន។ ហើយកន្លែងខ្លះដែលមិនអាចធ្វើស្រូវបានត្រឡប់ទៅវិញ យើងអាចជំនួសនូវពូជមួយចំនួនដែលរាជរដ្ឋាភិបាលបានបម្រុងទុក។ [...] មិនគួរបណ្ដែតបណ្ដោយឲ្យទឹកស្រកហួស រហូតដល់គ្មានប្រភពទឹកដើម្បីបង្កបង្កើនផលបន្ថែម»។

សម្ដេចតេជោថា បញ្ហានេះធ្លាប់បានជួបប្រទះកាលពីឆ្នាំ២០០០ ដែលជាបទពិសោធន៍មួយរួចមកហើយ។

ខេត្តដែលរោងផលប៉ះពាល់ខ្លាំងជាងគេមានដូចជាបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ធំ និងព្រះវិហារ។

របាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ជំនន់ទឹកភ្លៀងឆ្នាំ២០២២ នេះប៉ះពាល់ ខេត្តចំនួន២២ ដែលមានចំនួន ៩៦ស្រុក ក្រុង ខណ្ឌ លិចស្រូវ ១៥១ ៤១២ហិតា និងលិចដំណាំរួមផ្សំចំនួន ៤១ ០២៤ហិតា៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក