ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក​ ហ៊ុន​ ម៉ានី​៖​ កងទ័ព​ គឺជា​រនាំងដ៏រឹងមាំ​ ជាខឿនដែលមិនអាចខ្វះបាន​ នៃការថែរក្សាសុខសន្តិភាព

បន្ទាយមានជ័យ​៖​ ​សមាជិកសភាវ័យក្មេងលោក​ ហ៊ុន​ ម៉ានី​ តំណាង​សម្តេចតេជោ​ ហ៊ុន​ សែន​ បាននាំយកអាវរងា​ ប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ​ នៅទិសយោធភូមិភាគទី៥ គោលដៅទី១​ ខេត្តបន្ទាយមានជ័យ​ ដែលកំពុងឈរជើងតាមព្រំដែននៅ​ទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ​៥១​ ស្ថិតនៅឃុំជប់វ៉ារី​ ស្រុកព្រះនេត្រព្រះ​ ខេ​ត្ត​បន្ទាយមានជ័យ​។ 

នាឱកាសនោះលោក​ ហ៊ុន​ ម៉ានី​ បានលេីកឡេីងថា​ "កងទ័ព​ គឺជា​រនាំងដ៏រឹងមាំ​ នៃការការពារមាតុភូមិ​ ជាខឿនដែលមិនអាចខ្វះបាន​ នៃការថែរក្សាសុខសន្តិភាព​" កងទ័ពបានលះបង់គ្រប់បែបយ៉ាងដេីម្បីបុព្វហេតុប្រទេសជាតិមាតុភូមិ​ បេីទោះបីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញយ៉ាងក៏ដោយ​ កងទ័ពនៅតែជាកម្លាំងដែលមានអាចខ្វះបាន។ 

ជាមួយគ្នានោះ​លោក​ ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ​ ជាក់ស្តែកក្នុងគ្រាដែលខេត្តបន្ទាយមានជ័យកំពុងជួយគ្រោះទឹកជំនន់​។ ក្នុងនោះនៅដំណាក់នៃការរីករាលដាលជំងឺកូវីដ-១៩ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ​ ទៅ​នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍៕​ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក