ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោផ្ញើរសាររំលែកទុក្ខដល់លោក ប្រាយុទ្ធ ចាន់អ៊ូឆា ចំពោះហេតុការណ៍បាញ់សម្លាប់មនុស្សជិត៤០នាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០៨ ខែតុលា បានផ្ញើរសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូឆា ចំពោះការបាត់បង់ពលរដ្ឋចំនួន ៣៨នាក់ ក្នុងហេតុការណ៍បាញ់ និងចាក់សម្លាប់ដោយអតីតប៉ូលិសថៃម្នាក់ នៅមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តណងប៊ូឡាំងភូ ប្រទេសថៃ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខដល់នាយករដ្ឋមន្ត្រីថៃ និងគ្រួសារនៃជនរងគ្រោះទាំង ៣៨រូប សម្តេចបានរៀបរាប់ដូច្នេះថា៖ «ខ្ញុំតក់ស្លុត និងក្រៀមក្រំយ៉ាងខ្លាំង ដោយទទួលបានព័ត៌មានអំពីការបាញ់រះសម្លាប់រង្គោលនៅមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងក្នុងខេត្តណងប៊ូឡាំភូ ភាគឦសានប្រទេសថៃ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្សជាច្រើននាក់ ដែលភាគច្រើនជាកុមារ និងធ្វើឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស»។

សម្តេចបួងសួងឲ្យអ្នករងរបួសឱ្យបានឆាប់ជាសះស្បើយឡើងវិញ ហើយសម្តេចថាកម្ពុជានឹងស្ថិតនៅជាមួយថៃក្នុងខណៈពេលដ៏សោកសង្រេងនៃឧប្បត្តិហេតុសម្លាប់រង្គាលនេះ។ 

នាយករដ្ឋមន្ត្រីកម្ពុជាកាលពីក្នុងជំនួបជាមួយលោករដ្ឋមន្រ្តីឧត្តមសិក្សា វិទ្យាសាស្ត្រស្រាវជ្រាវ និងនវានុវត្តន៍ប្រទេសថៃ លោក អនេក ឡោថាំម៉ាថាត់ នៅវិមានសន្ដិភាពព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា សម្តេចក៏បានថ្លែងចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយចំពោះការបាញ់ប្រហារ និងចាក់សម្លាប់មនុស្សជិត ៤០នាក់។

សូមរំលឹកថា កាលពីថ្ងៃទី៦ ខែតុលា ជនដៃដល់ដែលធ្លាប់ជាអតីតនគរបាលថៃ ឈ្មោះ ផានយ៉ា ការ៉ាប់ អាយុ ៣៤ឆ្នាំ បានចូលទៅកាន់មណ្ឌលថៃទាំងកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំងភូ បាញ់រះទៅលើកុមារ និងគ្រូដែលកំពុងតែគេងសម្រាកក្រោយអាហារថ្ងៃត្រង់ បណ្តាលឲ្យស្លាប់ភ្លាមៗ និងមានកុមារម្នាក់បានរួចផុតជីវិតដោយសារលាក់ពួនក្នុងភួយបន្លំធ្វើជាដេកស្លាប់ និងមានអ្នករងរបួសចំនួន ១០នាក់ផ្សេងទៀត។ 

ក្រោយពីបាញ់ប្រហាររួចជនដៃដល់បានបើកឡានបម្រុងនឹងទៅបាញ់នៅសាលារៀនមួយទៀតដែលមានកុមារប្រមាណ ៦០នាក់ ប៉ុន្តែមិនបានសម្រេច ហើយជនបង្កក៏បើកឡានទៅបុកអ្នកដំណើរបណ្តាលឲ្យស្លាប់មួយចំនួនទៀត រួចក៏បានដុតឡានខ្លួនឯង និងបានបាញ់សម្លាប់ប្រពន្ធកូន រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ពាក់ព័ន្ធនឹងមូលហេតុដែលជនដៃដល់ហ៊ានលើកដៃបាញ់សម្លាប់មនុស្សបែបនេះ គេមិនទាន់ដឹងច្បាស់នៅឡើយ តែទំនងជនដៃដល់មានភាពស្ម័គ្រស្មាញ ខណៈមុនមួយថ្ងៃនៃការបាញ់សម្លាប់ ជនល្មើសត្រូវទៅស្តាប់សាលបណ្តឹងរបស់តុលាការអំពីខ្លួនដែលបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ 

ទង្វើដ៏ឃោរឃៅនេះ ត្រូវបានគិតទុកជាមុន ដោយសារតែមុនថ្ងៃហេតុការណ៍កើតឡើងជនល្មើសបានទៅនិយាយផ្តាំទៅម្តាយជាលើកចុងក្រោយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក