ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសទីតាំងហានិភ័យចំនួន៦

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៦រួមមាន៖

១, ហាង​ Coffee Reborn Breakfast & Lunch ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២B, ផ្លូវលេខ ៣០៨, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មូលហេតុ: អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ គឺជាបុគ្គលិកធ្វើការខាងផ្នែកសេវាកម្ម (Service) នៅទីតាំងខាងលើនេះ។

២, អ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិបានទៅលេងកម្សាន្តនៅខេត្តកែប ​ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ២០២១។

៣, អ្នកជំងឺ​កូវីដ-១៩ ម្នាក់ដែលរស់នៅ ភូមិចាក់ជ្រូក បានប្រាប់ថា ជារៀងរាល់ថ្ងៃ គាត់បានទៅទិញម្ហូបនៅផ្សារសាន់ស្កាយ ដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនស័យ  (វិជ្ជមាន ២៤ មិថុនា)។

៤, ហាងលក់ទំនិញ វីន សូ ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង១៥៖៥០​ ដល់១៦៖៣០ មូលហេតុ: អ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទំនិញមួយចំនួននៅទីតាំងខាងលើនេះ។

៥, ផ្សារទំនើប Bonjour ដែលស្ថិតនៅក្នុងស្ថានីយ៍ប្រេងតូតាល់ (Total Gas Station) សាខាព្រៃស ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង០៩៖២៥​ ដល់០៩៖៤០។

៦, ផ្សារទំនើបតេលា (TELA Mart) ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង​ សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង០៦៖៥០​ ដល់៧៖០០ នៅថ្ងៃទី ២០ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង០៦៖៣០​ ដល់៦៖៤០ មូលហេតុ: អ្នកជំងឺកូវីដ-១៩ គឺជាអ្នករត់កង់បីដែលតែងតែនៅរង់ចាំដឹកម៉ូយនៅម្ដុំទីតាំងនេះគាត់បានចូលទីតាំងនេះដើម្បីទិញចំណីអាហារហូប និងប្រើប្រាស់បន្ទប់ទឹកផងដែរ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៦នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក