ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋសាទរក្រោយពីរដ្ឋមន្ត្រីដែនដីចុះទៅបញ្ជាក់ថា មិនមានការរុះរើសំណង់ពលរដ្ឋនៅឃុំព្រះដាក់នោះទេ

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សុកុណា បានចុះទៅជួបពលរដ្ឋដែលតវ៉ានៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដោយផ្ទាល់នៅថ្ងៃសុក្រ ទី៧ ខែតុលានេះ ដើម្បីបញ្ជាក់ពីគោលការណ៍របស់រាជរដ្ឋាភិបាលចំពោះឃុំព្រះដាក់ និងថាគ្មានការរុះរើសំណង់ពលរដ្ឋចេញពីឃុំនេះនោះទេ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ក្នុងជំនួបជាមួយពលរដ្ឋក្នុងឃុំព្រះដាក់ថាកន្លងទៅរាជរដ្ឋាភិបាលបានពិនិត្យដើម្បីស្ដារបារណ៍ខាងកើតអង្គរ នឹងជួយឱ្យទឹកទ្រទ្រងប្រាសាទអង្គរវត្ត និងផ្ដល់ទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ផងដែរ។ លោកថា គោលការណ៍សម្រាប់ពលរដ្ឋដែលរស់នៅក្បែរបារាយណ៍ខាងកើតដែលមានទីតាំងក្នុងឃុំព្រះដាក់នេះគឺធ្វើតាមការស្ម័គ្រចិត្តរបស់ពលរដ្ឋប៉ុណ្ណោះមិនមែនជាការបង្ខំនោះទេ។

ទោះជាយ៉ាងណាលោកថាពលរដ្ឋមិនអាចយកដីស្នាក់នៅជាកម្មសិទ្ធិផ្ដាច់មុខ ឬទិញលក់នោះទេ ដោយបារម្ភពីផលប៉ះពាល់ដល់បញ្ជីបេតិកភណ្ឌពិភពលោកដែលនឹងអាចត្រូវបាន UNESCO ដកចេញ។

តាមរយៈផុសដែលបានបង្ហោះលើហ្វេសបុកផេកដែលបង្ហាញពីសាទររបស់ប្រជាពលរដ្ឋដេលរស់នៅឃុំព្រះដាក់ លោក ជា សុផារ៉ា បានសរសេរថា៖ «ស្នាមញញឹម និងសម្លេងហ៊ោរអបអរសាទររបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សូមបងប្អូនប្រជាពលរដ្ឋស្តាប់ និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ព័ត៌មានដែលចេញពីក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ច និងសារព័ត៌មានផ្លូវការដែលបានចុះបញ្ជី»។

ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ថា នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលមិនបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុងឃុំព្រះដាក់ទេ។ ក្នុងន័យនេះសម្តេចបញ្ជាក់ថា ពុំមានការបញ្ជាឲ្យពលរដ្ឋរុះរើលំនៅឋាននៅឃុំព្រះដាក់ឡើយ ពោលរាជរដ្ឋាភិបាលគ្រាន់តែចង់គិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធអង្គរ គឺបារាយណ៍ខាងកើត ខណៈដែលបារាយណ៍មួយនេះខ្វះប្រភពទឹកសម្រាប់ឲ្យពលរដ្ឋប្រើប្រាស់។

នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ឲ្យពលរដ្ឋកុំមានការព្រួយបារម្ភ និងរក្សាភាពស្ងៀមស្ងាត់។ សម្តេចបានថ្លែងថា៖ «សូមបងប្អូននៅឃុំព្រះដាក់សូមមេត្តាស្ងប់ចិត្ត យើងមិនអាចធ្វើទាំងទទឹងទិសរើរុះប្រជាជនកំពុងតែរស់នៅ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក