លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ផ្អាកចរាចរណ៍ផ្លូវជាតិលេខ៧ ខេត្តកំពង់ចាម និងផ្លូវជាតិលេខ៩៥ ខេត្តព្រះវិហារ មួយរយៈដោយសាររងទឹកជំនន់

ភ្នំពេញ៖ មន្ទីរសាធារការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានសម្រេចផ្អាកចរាចរណ៍នៅផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ មួយរយៈសិន ខណៈផ្លូវជាតិលេខ៩៥ ចាប់ពីគីឡូម៉ែត្រលេខ៤០ ទៅលេខ៤១ ក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារក៏ប្រកាសផ្អាកចរាចរណ៍ដែរ។ មូលហេតុដែលផ្អាក គឺដោយសារតែផ្លូវរងការវាយប្រហារពីគ្រោះទឹកជំនន់។

ការផ្អាកចរាចរណ៍ត្រង់ផ្លូវជាតិក្នុងខេត្តទាំងពីរនេះ ក៏ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឲ្យមានការបាក់ស្រុត និងដើម្បីធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។ កាលណាស្ថានភាពទឹកជំនន់ក្នុងខេត្តទាំងពីរមានភាពធូរស្រាលវិញ មន្ទីរសាធារណការខេត្តកំពង់ចាម និងខេត្តព្រះវិហារនឹងបើកឲ្យរថយន្តគ្រប់ធុនអាចចរាចរណ៍ឡើងវិញ។

ក្នុងចំណោមខេត្តទាំង២៥ គឺមានខេត្តចំនួន ២២ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងនោះមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះបើតាមលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC តាមតេឡេក្រាម។

បើតាមអ្នកនាំពាក្យ គ្រោះទឹកជំនន់បានបង្កឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ សរុបជាង ២៩គីឡូម៉ែត្រ។ មន្ត្រីនាំពាក្យថា ទាក់ទងនឹងទំហំផ្លូវខូចខាត មន្ត្រីជំនាញនឹងចុះទៅត្រួតពិនិត្យ និងវាយតម្លៃចំពោះការខូចខាតក្រោយពីទឹកជំនន់ស្រក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក