ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្មេងស្រីម្នាក់លង់ទឹកស្លាប់បន្ទាប់ពីលេងទឹកនៅតាមដងផ្លូវជាមួយមិត្តភក្រ្ក័ក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីបានចេញពីរៀនរួចលេងទឹកដែលកំពង់ជន់លិចតាមផ្លូវ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២នេះ។

យោងតាមមន្ទីរព័ត៌មានខេត្តកំពង់ធំបានឲ្យដឹងថាករណីក្មេងស្រី ឈ្មោះ ច.ក.ញ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង បាត់បង់ជីវិតដោយសារតែលង់ទឹក ដោយពេលចេញពីរៀននៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃសុក្រនេះ ដោយនាងនិងមិត្តភ័ក្រ្ក ៤នាក់ទៀត ទៅលេងទឹកតាមផ្លូវជាមួយប៉ុន្តែទឹកបានហូរនាំនាងទៅឆ្ងាយពីមិត្តភក្កិតែម្តង។

ចំណែកឯសិស្ស ៣នាក់ទៀតត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្រ្គោះបានទាន់ពេលវេលាបានផុតពីគ្រោះថ្នាក់លង់ទឹកនេះ។ ប៉ុន្តែជាអកុសលក្មេងស្រីឈ្មោះ ច.ក.ញ នេះត្រូវបានទឹកហូរគួច មិនអាចជួយសង្គ្រោះជីវិតបាននោះឡើយ។

តាមរបាយការណ៍មេប៉ុស្តិ៍ក្តីដូង លោក លៀង កែវ បានបញ្ជាក់ថា ក្មេងលង់ទឹកស្លាប់ឈ្មោះ ច.ក.ញ ភេទស្រី អយុ ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ទីតាំងកើតហេតុសិស្សសាលាបានមកលេងទឹកតាមផ្លូវទឹកជំនន់ហូរដាច់ (តំបន់កោះតាហែម) នៅភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ភ្លាមៗតាមការត្រួតពិនិត្យសពរបស់សមត្ថកិច្ចរួចមកឃើញថាសពក្មេងស្រីនេះពិតជាលង់ទឹកពិតប្រាកដមែន សមត្ថកិច្ចក៏បានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

បើតាមមន្ទីរព័ត៌មានខេត្តកំពង់ធំ ស្ថានភាពទឹកស្ទឹងសែនពេលនេះកំពុងតែឡើងខ្លាំងដែលអាចបង្កឱ្យមានគ្រោះថ្នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក