ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តុលាការសម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្ដីបក្សប្រជាជន និងគ.ជ.ប

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានសម្រេចអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ផ្ដល់សំណងជាង ៧០ម៉ឺនដុល្លារ ដល់គណបក្សប្រជាជន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងធ្វើលិខិតសុំទោស គ.ជ.ប ជាសាធារណផងដែរ។

សាលក្រមនេះត្រូវបានប្រកាសនៅសាលាដំបូងរាជធានីភ្នំពេញរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ ដោយពុំមានវត្តមានរបស់លោក សុន ឆ័យ នោះទេ។

តាមសាលក្រមដែលបានប្រកាសលោក សុន ឆ័យ ត្រូវសងជំងឺចិត្តទៅ គ.ជ.ប ចំនួន ៩លានរៀល (ប្រមាណ ២ពាន់ដុល្លារ) និងធ្វើលិខិតសុំទោស គ.ជ.ប ក្នុងរយៈពេល២ខែបន្ទាប់ពីប្រកាស។

បន្ថែមលើនេះតុលាការក៏ឱ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តដល់បក្សប្រជាជនចំនួន ៣ពាន់លានរៀល (ប្រមាណ ៧៥ម៉ឺនដុល្លារ) និងបង់ចូលរដ្ឋចំនួន ៨លានរៀលផងដែរ។

កាលពីខែសីហា ឆ្នាំ២០២២ ទាំង គ.ជ.ប និងបក្សប្រជាជន បានសម្រេចដាក់ពាក្យប្ដឹងលោក សុន ឆ័យ ទាក់ទងនឹងការ បរិហារកេរ្តិ៍ជាសាធារណៈតាមរយៈបទសម្ភាសន៍មួយដែលលោកធ្វើជាមួយសារព័ត៌មាន Cambodia Daily ដោយបានចោទថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សង្កាត់កាលពីថ្ងៃ៥ មានការលួចបន្លំ បំភ័យ និងទិញសន្លឹកឆ្នោត រហូតដល់ថ្នាក់ប្រើពាក្យប្រៀបធៀបទៅនឹង «ចោរ» ថែមទៀត។

មេធាវីតំណាងបក្សប្រជាជនបានចាត់ទុកការលើឡើងទាំងនេះគឺជាអំពីទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្ដល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសិទ្ធចិត្ត និងមួលបង្កាច់ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត។ ខណៈ គ.ជ.ប បញ្ជាក់ថាការលើកឡើងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និង អព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក