ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋសភាកម្ពុជាផ្ញើសារអបអរដល់ចិនក្នុងការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសនៅថ្ងៃទី១៦ តុលា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានផ្ញើលិខិតអបអរសាទរចំពោះចិនដែលនឹងប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដែលរៀបចំឡើងដោយគណបក្សកុម្មុយនីស្តចិន។

រដ្ឋសភាកម្ពុជាបានវាយតម្លៃខ្ពស់ថា ការរៀបចំមហាសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០នេះ ពិតជាមានសារសំខាន់ដ៏ធំធេងសម្រាប់ប្រជាជន និងគណបក្សកុម្មុយនីស្តចិន ស្របពេលដែលចិនបាន និងកំពុងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយវិបុលភាព កិត្យានុភាព និងការកសាងសង្គមនិយម តាមចរិតលក្ខណៈពិសេសរបស់ប្រទេសចិន។

រដ្ឋសភាកម្ពុជាមានជំនឿទុកចិត្តថា៖ «មហាសន្និបាតនាឱកាសនេះនឹងដាក់ចេញនូវយុទ្ធសាស្រ្តស៊ីជម្រៅ និងទិសដៅថ្មីៗប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត ដើម្បីបន្ថែមល្បឿនក្នុងការពង្រឹងការអភិវឌ្ឍ និងការជំរុញធ្វើយ៉ាងណាឲ្យប្រទេស និងប្រជាជនចិនឈានឆ្ពោះទៅរកភាពកាន់តែសម្បូររុងរឿងបន្ថែមទៀត»។

រដ្ឋសភាកម្ពុជាកោតសរសើរចំពោះសមិទ្ធផលជាតិ ដ៏មហាសាលលើគ្រប់វិស័យដែលថ្នាក់ដឹកនាំ និងប្រជាជនចិនសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនីស្តចិន។ ជាពិសេសបានធ្វើឲ្យប្រទេសចិន ក្លាយជាមហាអំណាច សេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងបាននាំឲ្យប្រជាជនចិនចាកផុតពីភាពក្រីក្រចាប់តាំងពីឆ្នាំ២០០២ កន្លងមក។

លើសពីនេះការអភិវឌ្ឍ និងតួនាទីស្នូលដ៏មានសារៈសំខាន់មិនអាចខ្វះបានរបស់ចិន បាននាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ ក៏ដូចជាសកលលោកផងដែរ។

រដ្ឋសភាកម្ពុជា ព្រមទាំងប្រជាជនកម្ពុជា ជូនពរឲ្យមហាសន្និបាតប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីសាធារណរដ្ឋប្រជាមានិតចិន សម្រេចបាននូវ ជោគជ័យដ៏ធំធេង និងថ្មីៗថែមទៀត។ ជាពិសេសការសម្រេចបាននូវគោលដៅ ក្នុងការកសាងប្រទេសសង្គមនិយម ដ៏ទំនើប រុងរឿងខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌រុងរឿងជឿនលឿន និងសុខដុមរមនានៅឆ្នាំ២០៤៩។

រដ្ឋសភា រួមទាំងប្រជាជនកម្ពុជា នឹងនៅតែបន្តគាំទ្រនូវគោលនយោបាយចិនតែមួយ និងបេ្តជ្ញាបន្តការជួយគ្នាទៅវិញទៅមកក្នុងភាពជាដៃគូល្អ ជាមិត្តដ៏ល្អ នៅគ្រប់កាលៈទេសៈនៃការលំបាក ចំពោះបញ្ហាប្រឈមទាំងឡាយ នៃការបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសភាពការណ៍នយោបាយក្នុងពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក