ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាត្រលប់មកវិញ

ភ្នំពេញ៖ មហោស្រពជាតិភាពយន្តខ្លីកម្ពុជា លើកទី៣ នឹងចាប់ផ្តើមរៀបចំឡើងវិញនៅថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រោយពីខកខានធ្វើរយៈពេល២ឆ្នាំ ដោយសារជួបវិបត្តិកូវីដ-១៩។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលបំណងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ (CNSFF 2022) នេះឡើងវិញ ដើម្បីលើកទឹកចិត្តឲ្យយុវជនក្នុងការអភិវឌ្ឍសមត្ថភាពផលិតភាពយន្ដរបស់ពួកគេ និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។

ក្នុងមហោស្រពជាតិភាពយន្តខ្លីកម្ពុជា លើកទី៣ នៅពាក់កណ្តាលខែធ្នូខាងមុខនេះ នឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នៅសាលសន្និសីទចតុម្មុខនៅថ្ងៃទី១៦។

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ភាពយន្តដែលចូលរួមប្រកួតប្រជែងទាំងអស់ នឹងត្រូវបានចាក់បញ្ចាំងនៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ រួមមានសាលសន្និសីទចតុម្មុខ មជ្ឈមណ្ឌលបុប្ផាណា Cine Hub រោងភាពយន្ដមេជ័រ ស៊ីណេផ្លិច (Major Cineplex) រោងភាពយន្ដលេជេន (Legend Cinema) រោងភាពយន្ដប្រាម ស៊ីណេផ្លិច (Prime Cineplex)។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌បានប្រកាសជ្រើសរើសផលិតករផលិតខ្សែភាពយន្តភាពយន្តខ្នាតខ្លីដែលមានរយៈពេលមិនលើសពី ៣០នាទី ដែលផលិតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ក្នុងនោះក្រសួងក៏បានអនុញ្ញាតឲ្យផលិតករបរទេសចូលរួមប្រកួតផងដែរ ប៉ុន្តែពុំមានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងយកពានរង្វាន់ឡើយ។ រាល់ផលិតករទាំងអស់ដែលមានបំណងចូលរួមប្រកួតអាចមកដាក់ពាក្យ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ជ័យលាភីលេខ១ នឹងទទួលបានពានមាស អមដោយថវិកាចំនួន ១២លានរៀល ជ័យលាភីលេខ២ ទទួលបានពានប្រាក់ អមដោយថវិកា ៨លានរៀល និងជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ រួមទាំងថវិកាចំនួន ៤លានរៀល។ ចំណែកជ័យលាភីទស្សនិកជននឹងទទួលបានពានលើកទឹកចិត្ត។ សា្នដៃដែលបានចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការរៀបចំមហាស្រពមានសិទ្ធិបញ្ចូនទៅចូលរួមក្នុងមហាស្រពភាពយន្តថ្នាក់តំបន់ និងអន្តរជាតិ។

ផលិតករភាពយន្តដែលចាប់អារម្មណ៍ក្នុងការផលិតភាពយន្តដើម្បីដាក់ចូលរួមប្រកួតក្នុងឱកាសមហោស្រពជាតិភាពយន្ដខ្នាតខ្លីនេះ គណៈកម្មការរៀបចំមហោស្រពនឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលភាពយន្ដ (Film Lab) នៅ Cine Hub ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ភាពយន្តដែលចូលរួមប្រកួតប្រជែងទាំងអស់ នឹងត្រូវបានចាក់បញ្ចាំងនៅតាមទីតាំងជាច្រើនក្នុង រាជធានីភ្នំពេញ រួមមានសាលសន្និសីទចតុម្មុខ មជ្ឈមណ្ឌលបុប្ផាណា Cine Hub រោងភាពយន្ដមេជ័រ ស៊ីណេផ្លិច (Major Cineplex) រោងភាពយន្ដលេជេន (Legend Cinema) រោងភាពយន្ដប្រាម ស៊ីណេផ្លិច (Prime Cineplex)។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ បានប្រារព្ធឡើងក្នុងឆ្នាំ២០១៨ ដោយទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជន និងមានការចូលរួមយ៉ាងច្រើនកុះករ ដើម្បីដណ្តើមយកពានរង្វាន់។ មហោស្រពនេះត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ប៉ុន្តែយើងមិនអាចប្រារព្ធនៅឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែក្នុងឱកាសនេះ មហោស្រពភាពយន្ដជាតិបានវិលត្រឡប់មកវិញ ជាមួយនឹងភាពឱឡារិកនិងកាន់តែប្រសើរជាងមុន៕ 

More information about film lab: https://drive.google.com/drive/folders/1mGWMy367tRR47eflOMUeqhbeSgkZ4iLv

More information about the festival: https://drive.google.com/drive/folders/1kJxZYbQmfeN2RVJy_v6Vgi2_bDDae5R4



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក