ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ជិន ម៉ាលីន៖ កម្ពុជាត្រូវការធនធានមនុស្ស និងហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងបញ្ហាកកស្ទះសំណុំរឿង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងយុត្តិធម៌» នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ថា ក្រសួងយុត្តិធម៌ត្រូវការធនធានមនុស្សដែលប្រកបដោយគុណភាព ជាពិសេសត្រូវការហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងបញ្ហាកកស្ទះសំណុំរឿង និងបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ដើម្បីកុំឲ្យបញ្ហាកកស្ទះសំណុំរឿង និងបញ្ហាចង្អៀតណែនតាន់តាប់ក្នុងពន្ធនាគារ ក្រសួងយុត្តិធម៌ចាំបាច់ត្រូវដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែប្រសិនការដោះស្រាយបញ្ហាក្រៅប្រព័ន្ធ មិនមានធនធានហេដ្ឋារចនាសម្ព័ន្ធយុត្តិធម៌គ្រប់គ្រាន់ទេ នោះក៏ជាបញ្ហាបង្កឲ្យមានការកកស្ទះសំណុំរឿងក្នុងតុលាការ។

លោក ជិន ម៉ាលីន បានថ្លែងដូច្នេះថា៖ «ការកកស្ទះសំណុំរឿងមួយចំនួន ដោយសារតែសន្ទានុកម្ម ឬការដោះស្រាយក្រៅប្រព័ន្ធតុលាការមិនពេញលេញ គ្រប់គ្រាន់។ ដូច្នេះរឿងតូចតាចនៅមូលដ្ឋាន ត្រូវបុកមកតុលាការទាំងអស់។ គ្រាន់តែរឿងលួចមាន់ ទា ឈ្លោះគ្នា ឡើងមកតុលាការ តើតុលាការយើងមានធនធានសម្ភារ និងមនុស្សគ្រប់គ្រាន់ដោះស្រាយឬអត់?»។

មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានបន្តថា ការបង្កើនឲ្យមានធនធានមនុស្ស គឺមិនសំដៅលើបរិមាណទេ ពោលគឺចាំបាច់ត្រូវការធនធានមនុស្សប្រកបដោយគុណភាព មានគុណធម៌ មានសីលធម៌ និងមានវិជ្ជាជីវៈដែលឆ្លងកាត់ការជ្រើសរើសពីក្រសួងយុត្តិធម៌ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ។

ការកកស្ទះសណុំរឿង នៅតាមតុលាការ និងភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាបញ្ហាដែលកើតមានយូរមកហើយ ខណៈរាជរដ្ឋាភិបាលបានខិតខំដោះស្រាយវាតាមរយៈការបង្កើតក្រុមការងារឲ្យដោះស្រាយបញ្ហាគ្រប់ប្រព័ន្ធ និងបង្កើតឲ្យមានពន្ធនាគារបន្ថែមទៀត។ ជាពិសេសការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដើម្បីជាប្រយោជន៍រួម ជាពិសេសដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមអនុវត្តច្បាប់។ 

គូសបញ្ជាក់ថា ទណ្ឌិតសរុបចំនួន៦៨៣នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយទោសក្នុងពិធីបុណ្យអុំទូក បណ្តែត ប្រទីប អកអំបុក សំពះព្រះខែខាងមុខនេះ ខណៈបច្ចុប្បន្ននៅកម្ពុជាមានអ្នកទោសសរុបជិត៤ម៉ឺននាក់ ដែលភាគច្រើនគឺជាអ្នកទោសដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក