ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចូលរួមសោកស្ដាយចំពោះហេតុការណ៍បាញ់សម្លាប់មនុស្សជាង ៣០នាក់នៅប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមរម្លែកទុក្ខនឹងចូលរួមសោកស្ដាយចំពោះការបាញ់ប្រហារសម្លាប់មនុស្ស ៣៤នាក់នៅមជ្ឈមណ្ឌលថែទាំមួយកន្លែង នៅខេត្តណងប៊ូឡាំភូ ភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក្នុងជំនួបរដ្ឋមន្រ្តីឧត្តមសិក្សា វិទ្យាសាស្ត្រស្រាវជ្រាវ និងនវានុវត្តន៍ប្រទេសថៃលោក អនេក ឡោថាំម៉ាថាត់ នៅវិមានសន្ដិភាពព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា សូមចូលរួមសំដែងនូវការសោកស្ដាយចំពោះការបាត់បង់នេះ»។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែតុលា ម្សិលមិញ ជនដៃដល់ដែលធ្លាប់ជាអតីតនគរបាលថៃ ឈ្មោះ ផានយ៉ា ការ៉ាប់ អាយុ ៣៤ឆ្នាំ បានចូលទៅកាន់មណ្ឌលថៃទាំងកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំងភូ បាញ់រះទៅលើកុមារដែលកំពុងចូលមកទទួលទានអាហារថ្ងៃត្រង់តែម្ដង។

ក្រោយពីបាញ់ប្រហាររួចជនដៃដល់រូបនេះបានធ្វើដំណើរទៅបាញ់សម្លាប់ប្រពន្ធ និងកូន មុននឹងសម្លាប់ខ្លួនឯងតាមក្រោយ។

គេនៅមិនទាន់ដឹងមូលហេតុអ្វីទើបបណ្ដាលឱ្យជនដៃដល់រួបនេះប្រព្រឹតិ្តអំពើសាហាវបែបនេះនោះទេ គ្រាន់តែដឹងថាគឺត្រូវបានដេញចេញពីអង្គភាពកាលពីមួយឆ្នាំ១ ក្រោយពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន និងកំពុងជាប់បណ្ដឹងនៅតុលាការ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក