ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងកម្ពុជានៅ UN ឆ្លើយតបទៅនឹងរបាយការណ៍កង្វះការពិត និងភស្ភុតាងរបស់អ្នករាយការណ៍ពិសេស

ហ្សឺណែវ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានបង្ហាញការសោកស្ដាយចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សលោក វិទិត មុនតាប៊ុន ដែលមិនឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន ថែមទាំងកង្វះភស្ភុតាងដាក់បន្ទុកថែមទៀត។ 

ថ្លែងឆ្លើយតបទៅនឹងរបាយការណ៍របស់លោក វិទិត មុនតាប៊ុន ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានឆ្លើយតបទៅនឹងបញ្ហាជាច្រើនដែលអ្នករាយការណ៍ពិសេសរូបនេះដាក់ទៅអង្គការសហប្រជាជាតិរាប់ចាប់ពីបញ្ហានយោបាយ សិទ្ធិមនុស្ស សិទ្ធិអង្គការសង្គមស៊ីវិល និងសិទ្ធិសេរីសារព័ត៌មានជាដើម។ 

លោក អាន សុខខឿន បានកត់សម្គាល់ថា របាយការណ៍របស់អ្នករាយការណ៍ពិសេស បានទទួលស្គាល់យ៉ាងសង្ខេប និងតិចតួចនូវទិដ្ឋភាពវិជ្ជមាននៅកម្ពុជា។ លោកបន្ថែមថា របាយការណ៍ដែលបានដាក់នេះទៀតសោតមិនបានបង្ហាញនូវការពិតពីកម្ពុជានោះទេ ថែមទាំងខ្វះភស្ភុតាងរឹងមាំ និងមានភាពលម្អៀងក្នុងរបាយការណ៍ផងដែរ។ 

លោកថា៖ «សោកស្ដាយចំពោះរបាយការណ៍ ដែលមិនបានឆ្លុះបញ្ជាំងនូវការពិត លើទិដ្ឋភាពជាច្រើនដោយមិនលើកឱ្យមានតុល្យភាពនិងពេញលេញ នូវអង្គហេតុនិងអង្គច្បាប់ ដែលផ្ដល់ដោយស្ថាប័នជាច្រើនរបស់រដ្ឋ បើទោះបីជារាជរដ្ឋាភិបាលបានផ្ដល់កិច្ចសហប្រតិបត្តិការពិតប្រាកដយ៉ាងណាក៏ដោយ។ ដោយផ្អែកទៅលើមូលដ្ឋានមិនពេញលេញនោះ អ្នករាយការណ៍ពិសេសបានធ្វើការសន្និដ្ឋានដែលមានចរិតនយោបាយ»។ 

ឯកអគ្គរាជទូតកម្ពុជារូបនេះបានឆ្លើយតបទៅកាន់ការចោទប្រកាន់ទាំងនោះថា កម្ពុជាបានអនុវត្តន៍យ៉ាងពេញលេញតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ ហើយបើទោះបីគណបក្សប្រជាជនឈ្នះឆ្នោតបានលើសលប់នៅឆ្នាំ២០១៨ ក៏កម្ពុជារក្សាបាននូវពហុនិយមតាមរយៈការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» ដែលមានសមភាពមកពីគណបក្សដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតចំនួន១៦។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលនៅតែបន្តភាពជាដៃគូពីរដងក្នុងមួយឆ្នាំជាមួយអង្គការសង្គមស៊ីវិល ហើយប្រព័ន្ធផ្សព្វផ្សាយនោះកម្ពុជាគឺកាន់តែមានភាពចម្រុះថែមទៀតដែលបច្ចុប្បន្នមានវត្តមានស្ថាប័នសារព័ត៌មានជាង ២ពាន់អង្គភាពដែលបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយ។ 

ឆ្លើយតបទៅនឹងអ្វីដែលចោទប្រកាន់កម្ពុជាថាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនយោបាយដោយថាបានកាត់ក្ដីទ្រង់ទ្រាយធំ លោក អាន សុខខឿន បានឆ្លើយតបថា អ្នករាយការណ៍ពិសេសរូបនេះពុំបានវាយតម្លៃព័ត៌មានដែលទទួលបាន ឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយយូបនីយកម្ម។ 

លោកថា៖ «ការពិត ការកាត់ក្ដីនេះមានជាប់ទាក់ទិននឹងផែនការវិលត្រលប់ចូលមកកម្ពុជាវិញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ឬត្រូវបានគេស្គាល់ថា “ព្រឹត្តិការណ៍ ៩/១១” របស់អ្នកនយោបាយម្នាក់ និងបក្ខពួកសមគំនិត ដែលបានញុះញង់ឱ្យមានការបះបោរ និងរៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់។ មេខ្លោងរៀបចំព្រឹត្តិការណ៍ខាងលើនេះត្រូវបានអ្នករាយការណ៍ពិសេសអាណត្តិមុន ធ្វើការថ្កោលតោស នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កាលពីឆ្នាំ២០១៩ ចំពោះការប្រើប្រាស់ភាសាបរិហាកេរ្តិ៍ និងការញុះញង់ផ្ដួលរំលំរដ្ឋាភិបាលដែលបានជ្រើសតាំងដោយប្រជាជន»។ 

តំណាងអចិន្ត្រៃយ៍របស់កម្ពុជាបានថ្លែងបញ្ចប់ដោយគូសបញ្ជាក់ថា «សិទ្ធិមនុស្សមិនផ្ដោតលើភាពល្អឥតខ្ចោះនោះទេ ប៉ុន្ដែគឺជាការរត់រយៈចម្ងាយវែង និងផ្ដោតលើវឌ្ឍនភាព។ អ្នកតាមដានដែលយុត្តិធម៌និងមិនលម្អៀង ប្រាកដជាវាយតម្លៃកម្ពុជា ដោយសុទិដ្ឋិនិយម ដូចដែលយើងបានស្ដាប់ឮពីគណៈប្រតិភូដ៏ច្រើនលើសលប់ក្នុងកិច្ចសន្ទនានេះ»។ 

លោក អាន សុខខឿន បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ក្នុងការបន្តកិច្ចសហប្រត្តិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីលើកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាសន្ដិភាពនៅកម្ពុជា ដែលសម្រេចបានដោយលំបាក និងបន្តដំណើរប្រជាធិបតេយ្យប្រកបដោយពហុនិយម ដោយឥតថយក្រោយ រួមទាំងការបោះឆ្នោតសភា នៅឆ្នាំក្រោយ ឱ្យប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ សន្ដិវិធី និងតម្លាភាព៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក