ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ករណីបាញ់សម្លាប់នៅថៃ៖ ជនដៃដល់បានបាញ់សម្លាប់គ្រួសារ និងបាញ់ខ្លួនឯង ក្រោយពីបាញ់សម្លាប់មនុស្សចំនួន ៣៤នាក់

ភ្នំពេញ៖ អាជ្ញាធរថៃបាននិយាយថា មនុស្សចំនួន ៣៤នាក់ត្រូវបានសម្លាប់នាថ្ងៃព្រហស្បតិ៍នេះនៅឯមជ្ឈមណ្ឌលថែទាំមួយកន្លែង ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសានប្រទេសថៃ។ ក្រោយពីបានបាញ់រះលើកុមារទាំង ៣៤រូបនោះហើយ ជនល្មើសក៏បានបាញ់សម្លាប់គ្រួសារ បន្ទាប់មកបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

តាមការផ្សាយព័ត៌មានរបស់អាជ្ញាធរថៃ ជនរងគ្រោះដែលបានជនដៃដល់បាញ់សម្លាប់នោះ ភាគច្រើនជាកុមារ។ តាមប្រភពព័ត៌មាន មុនពេលកើតហេតុ ជនដៃដល់បានចូលទៅសម្រុកបាញ់ក្មេងៗប្រមាណ ៣០នាក់ពេលចូលមកទទួលទានអាហារថ្ងៃត្រង់។

ប៉ូលិសថៃ បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងឈ្មោះ ផានយ៉ា ការ៉ាប់ អាយុ ៣៤ឆ្នាំ ដែលបានរត់គេចពីកន្លែងកើតហេតុ ដោយជិះរថយន្តភីកអាប់ ពណ៌ស។

អាជ្ញាធរថៃបានអះអាងថា ជនដៃដល់ធ្លាប់ជាអតីតប៉ូលិសថៃ ក្រោយពីបានបាញ់រះលើកុមារទាំង ៣៤រូបនោះហើយ រូបគេក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះ រួចក៏បានបាញ់សម្លាប់គ្រួសារ បន្ទាប់ធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក