ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទឹកជំនន់នៅខេត្តព្រះវិហារប៉ះពាល់ផ្ទះពលរដ្ឋជាង៥០០ខ្នង និងស្រូវជាង ៣ពាន់ហិកតា

ភ្នំពេញ៖ ផ្ទះពលរដ្ឋនៅខេត្តព្រះវិហារចំនួន ៥០៣ខ្នង ស្មើនឹង ២១៤៤គ្រួសារ ដំណាំស្រូវជាង ៣ពាន់ហិកតា រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះដំណាំស្រូវខូចខាតចំនួនជិត ៥០០ហិកតា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដែលទទួលបានពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ។

គិតត្រឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កម្ពស់ទឹកស្ទឹងសែន នៅចំណុចសំណង់ទំនប់អាងទឹករក្សាទុកឡើង ៤៦,៩២ម៉ែត្រ។

អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ទឹកជំនន់នៅខេត្តព្រះវិហារបានធ្វើឲ្យប៉ះពាល់ដល់ ៨ក្រុង-ស្រុក ស្មើនឹង ២០ឃុំ-សង្កាត់ ប៉ះពាល់ពលរដ្ឋចំនួន ២១៤៤គ្រួសារ ជម្លៀស ១១០គ្រួសារ ប៉ះពាល់ផ្ទះ៥០៣ខ្នង ខូចខាត ៦ខ្នង ស្រូវចំនួន ៣៤៩០ហិកតា ក្នុងនោះខូចខាតស្រូវចំនួន ៤៩៩ហិកតា ប៉ះពាល់ផ្លូវជនបទចំនួន ១៣,០៦០ម៉ែត្រ។

បើតាមអ្នកនាំពាក្យ ផលប៉ះពាល់ក្នុងខេត្តព្រះវិហារនេះ គឺចាប់ផ្តើមតាំងពីខែឧសភា ដល់ដើមខែតុលានេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធបានចុះមកត្រួតពិនិត្យនៅតំបន់ដែលរងប៉ះពាល់ដោយទឹកជំនន់ និងបានពាំនាំអំណោយរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋដែលរងគ្រោះ។ អំណោយដែលផ្តល់ឲ្យ រួមមានអង្ករ ២៥គីឡូក្រាម, តង់ ១, មី ១កេស, ប៊ីចេង ១កញ្ចប់, ទឹកស៊ីអ៊ីវ ១ដប និងត្រីខ ៥កំប៉ុង។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ពេញមួយផ្ទៃប្រទេសតែម្តង ដោយលាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ក្រសួងធនធានទឹក បានអំពាវនាវឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក