ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាអំពាវនាវដល់អន្តរជាតិរួមគ្នាពិនិត្យមើលបញ្ហាបរិស្ថានសកល

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្ដាប្រទេសសមាជិកនិងនៅជុំវិញពិភពលោកត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីអន្តរជាតិជាធ្លុងមួយដើម្បីដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល ក៏ដូចជាសង្រ្គោះភពផែនដីពីគ្រោះមហន្តរាយផ្សេងៗ។

ថ្លែងក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ស្ដីពី «គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព» សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដីពីគ្រោះមហន្តរាយ។

សម្ដេចមានប្រសាសន៍ថា៖ «ពិតណាស់ បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះមានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈមបរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដីយើងពីគ្រោះមហន្តរាយទាំងឡាយ សម្រាប់ជនានុជនរបស់យើងជារៀងដរាបតទៅ»។

សម្ដេចបន្តថា៖ «ខ្ញុំជឿជាក់ថា យើងទាំងអស់ពិតជាអាចធ្វើបាន»។

គួរឱ្យដឹងថា ជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ កម្ពុជានៅតែបន្តចូលរួមដោះស្រាយបញ្ហាសកលមួយនេះ។ ក្នុងនោះ កម្ពុជាបានបង្កើនថវិកាជាតិចំនួន ៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ ក៏ដូចជាកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២% នៅត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានោះ សម្ដេចបានបញ្ជាក់ថា កត្តាចាំបាច់ដែលអន្តរជាតិមិនគួរមើលរំលងនោះគឺ ការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកល ឱ្យកាន់តែសកម្ម្ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេចថា៖ «ជាមួយគ្នានេះ យើងគួរតែផ្ដោតសំខាន់ផងដែរ លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែកចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល»។

យ៉ាងណាក្ដី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដែលពេលនេះកម្ពុជាកំពុងត្រូវការដៃគូ ទាំងសាធារណៈ និងឯកជន ដើម្បីជួយប្រទេសឱ្យសម្រេចបាននូវការប្ដេជ្ញាចិត្តមួយនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក