ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គនគរបាលជាតិប្រគល់ភារកិច្ចឱ្យអគ្គស្នងការរងចំនួន ១៧រូបអនុវត្ត និងបង្រ្កាបបទល្មើសនានា

ភ្នំពេញ៖ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជូនអគ្គស្នងការរងដ្ឋាននគរបាលជាតិចំនួន ១៧រូបឲ្យអនុវត្តការងារ និងបង្រ្កាបបទល្មើសផ្សេងៗ។

អគ្គស្នងការរងទាំង ១៧រូបដែលទទួលបានភារកិច្ចបន្ថែមពីមុខដំណែងបច្ចុប្បន្ននេះមានដូចជា លោក ឆៃ ស៊ីណារិទ្ធ ជាជំនួយការដឹកនាំការងារសន្តិសុខផ្ទៃក្នុងស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។ លោក ខេង សុមេធ ជាជំនួយការដឹកនាំការងារព្រំដែនទទួលទិសភូមិភាគទី៤ និងទី៥។ លោក ម៉ក់ ជីតូ ជាជំនួយការដឹកនាំការងារប្រឆាំងគ្រឿងញៀន។ លោក ហ៊ឹម យ៉ាន ជាជំនួយការដឹកនាំការងារនគរបាលចរាចរណ៍សណ្តាប់ធ្នាប់សាធារណៈ និងនគរបាលទេសចរណ៍។

លោក ប៉ែន វិបុល ជាប្រធាននាយកដ្ឋានបុគ្គលិក។ លោក ស ថេត ជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោក ឌី វិជ្ជា ជាជំនួយការដឹកនាំការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បច្ចេកទេសសន្តិសុខ និងនាយកដ្ឋានកណ្តាលសន្តិសុខ ចារកម្ម ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន HotLine ជាមួយបរទេស។

លោក ឆាយ គឹមខឿន ជាជំនួយការដឹកនាំការងារសេនាធិការដ្ឋាន។ លោក មួង សុធា ជាជំនួយការដឹកនាំការងារនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។ លោក អ៊ី សុខឃី ជាជំនួយការដឹកនាំការងារប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងគ្រប់គ្រងសន្តិសុខឯកជន។ លោក ឡោ សុឡេង ជាជំនួយការដឹកនាំការងារគ្រប់គ្រងអាវុធជាតិផ្ទុះ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នគរបាលការពារបេតិកភណ្ឌ និងនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។

លោក យឹម លាង ជាជំនួយការដឹកនាំការរៀបចំផែនការការពារ និងនាយកដ្ឋានអង្គរក្ស។ លោក ជីវ ផល្លី ជាជំនួយការដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ លោក ជា ពៅ ជាជំនួយការដឹកនាំការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា។ លោក លន់ សុផាត ជាជំនួយការដឹកនាំការងារអន្តរាគមន៍ តម្រួតបទបញ្ជា និងនគរបាលការពារ។ លោក កឹង ឃន ជាជំនួយការដឹកនាំការងារនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ទទួលទិសភូមិភាគ១ ២ និង៣។ ដោយឡែកអគ្គស្នងរងទី១៧ លោក រស់ ច័ន្ទសោភា ជាជំនួយការដឹកនាំការងារយេនឌ័រ។

លោក នេត សាវឿន បានណែនាំឲ្យអគ្គស្នងការរងទាំង១៧រូប អនុវត្តតាមសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក