ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីសាធារណការណែនាំមន្ត្រីខេត្តចុះបិទជង្ហុកសំបុកមាន់ដែលប៉ះពាល់ដោយសារទឹកជំនន់

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត មិនត្រូវព្រងើយកន្តើយផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ បង្កឲ្យពលរដ្ឋពិបាកក្នុងការធ្វើដំណើរក្នុងរដូវវស្សានេះឡើយ។

ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពការងារបន្តរបស់ក្រសួងសាធារណការ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឲ្យក្រុមការងារបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ត្រូវចុះបិទជង្ហុកផ្លូវសំបុកមាន់ដែលមានទឹកភ្លៀងធា្លក់ជោគជាំ។ ជាពិសេសត្រូវតភ្ជាប់ភ្លាមៗនូវខ្សែផ្លូវណាដែលត្រូវបានទឹកជំនន់ហូរកាត់ផ្តាច់។

ចំណែកកំណាត់ផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរេញ ត្រង់កំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រដែលរងការខូចខាតធ្ងន់ធ្ងរទោះធ្វើប៉ុន្មានដងក៏នៅតែមិនរឹងមាំនោះ ក្រសួងក៏កំពុងដោះស្រាយ និងសិក្សាអំពីបច្ចេកទេសក្នុងការកាយដីស្អុយជម្រៅ ១៨ម៉ែត្រចេញ ដើម្បីធានាឲ្យផ្លូវមួយនេះជាប់បានយូរអង្វែង។

យោងតាមរបាយការណ៍ដែលអង្គភាពសារព័ត៌មាន EAC ទទួលបានពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា ខេត្តចំនួន ២២រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងនោះមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

បើតាមអ្នកនាំពាក្យ គ្រោះទឹកជំនន់បានបង្កឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ សរុបជាង ២៩គីឡូម៉ែត្រ។ មន្ត្រីនាំពាក្យថា ទាក់ទងនឹងទំហំផ្លូវខូចខាត មន្ត្រីជំនាញនឹងចុះទៅត្រួតពិនិត្យ និងវាយតម្លៃចំពោះការខូចខាតក្រោយពីទឹកជំនន់ស្រក។

លោក សុទ្ធ គឹមកុលមុនី បន្តថាគ្រោះទឹកជំនន់ដែលចាប់ផ្តើមពីខែឧសភា ដល់ដើមខែតុលានេះ បានប៉ះពាល់ផ្ទះពលរដ្ឋចំនួនជាង ៤ម៉ឺនខ្នង ខូចខាត ១៨៧ខ្នង, សាលារៀនលិចទឹកចំនួន ២៤៤, វត្តចំនួន ៦៣, លិចស្រូវជាង ១៣ម៉ឺនហិកតា ក្នុងនោះខូចខាតស្រូវជាង ២ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ១ម៉ឺនហិកតា។ ពលរដ្ឋដែលរងគ្រោះមានចំនួនជាង ២ម៉ឺន២ពាន់នាក់ ជម្លៀសពលរដ្ឋជាង ២ពាន់នាក់ និងមានពលរដ្ឋចំនួន ១៥នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះទឹកជំនន់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក