ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាលវិភាគដ៏មមាញឹករបស់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ បន្ទាប់ពីធ្វើដំណើរទស្សនកិច្ចរាប់ម៉ឺនគីឡូកាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបន្តកិច្ចការជាបន្តបន្ទាប់រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះស្ទើរតែគ្មានថ្ងៃសម្រាក។

ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍នេះ កាលពីពេលព្រឹកសម្ដេចតេជោ ហ៊ុន សែន បានចូលរួមបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ខណៈដែលល្ងាចនេះសម្ដេចតេជោក៏បានចូលរួមប្រជុំតាមអនឡាញជាមួយបណ្ដាគណបក្សនយោបាយនៃប្រទេសនានាថែមទៀតផង។

សម្ដេចតេជោបានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅល្ងាចនេះថា៖ «ពេលព្រឹកប្រជុំផ្ទាល់ក្នុងប្រទេសអំពីសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ ពេលល្ងាចប្រជុំតាមអនឡាញជាមួយបណ្តាបក្សនយោបាយនៃប្រទេសនានាអំពី (គោលនយោបាយបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព) ដែលបង្ហាញពីការចូលរួមរបស់កម្ពុជាលើបញ្ហាការប្រែប្រួលអាកាសធាតុ»។

គួរឱ្យដឹងផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ទើបបានបញ្ចប់ទស្សនកិច្ចរាប់ម៉ឺនគីឡូនៅទ្វីបចំនួន ៣ដោយជោគជ័យ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ដែលអមដំណើរសម្ដេចតេជោឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីទស្សកិច្ចនេះថា៖ «ខ្ញុំអមដំណើរជាមួយសម្ដេចនាយករដ្ឋមន្ត្រី ខ្ញុំមិនដែលឃើញសម្ដេចនឿយហត់ ឬមួយក៏បញ្ជាក់ពីចំណុចខ្សោយរបស់សម្ដេច គឺអត់មានទេ! សម្ដេចពោរពេញដោយថាមពល ពោរពេញដោយការចងចាំ ពោរពេញដោយភាពឈ្លាសវៃ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក