បាងកក៖ យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ រួមទាំងកុមារផងដែរ បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំនៅមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសានប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលានេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
ប៉ូលិសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងឈ្មោះ ផានយ៉ា ការ៉ាប់ អាយុ ៣៤ឆ្នាំ ដែលបានរត់គេចពីកន្លែងកើតហេតុ ដោយជិះរថយន្តភីកអាប់ ពណ៌ស។
ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ អាជ្ញាធរបានជំរុញឲ្យសាធារណជននៅផ្ទះ ឬកន្លែងមានសុវត្ថិភាព៕