ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ឯកអគ្គរាជទូតម៉ាឡេស៊ីកត់សម្គាល់ពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី

ភ្នំពេញ៖ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim មានប្រសាសន៍ថាទំនាក់ទំនងទ្វេភាគីនិងសាជីវកម្មរវាងកម្ពុជា និងម៉ាឡេស៊ីមានការរីកចម្រើនដោយចាប់តាំងពីលោកបានចូលកាន់តំណែងប្រចាំនៅប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះ EAC News បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយឯកអគ្គរាជទូតម៉ាឡេស៊ី ដើម្បីទទួលបានគំនិតខ្លះៗរបស់គាត់លើប្រធានបទផ្សេងៗទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី។

ក្នុងកិច្ចសម្ភាសន៍នោះ ឯកអគ្គរាជទូតម៉ាឡេស៊ី បានចែករំលែកថា ទំនាក់ទំនងទ្វេភាគី និងសាជីវកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គិតចាប់តាំងពីបង្កើតឡើងជាលើកដំបូង។ លោកបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ាឡេស៊ីប្រមាណ ៥០០ក្រុមហ៊ុនបានកំពុងបង្កើតនិងដំណើរការ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះមានជនជាតិម៉ាឡេស៊ីប្រមាណ ៦០០០នាក់កំពុងស្នាក់នៅទីនេះ។

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជារូបនេះ ឱ្យដឹងបន្ថែមថា លោកពិតជាមានមោទនភាព ដោយសារធនាគារធំបំផុតចំនួនប្រាំរបស់ម៉ាឡេស៊ី ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ។ លោកបន្តថា ដែលនេះគឺជាអ្វីដែលប្រទេសម៉ាឡេស៊ីមិនទាន់បានធ្វើនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតនៅឡើយទេ។ យ៉ាងណាមិញ លោកក៏បានកត់សម្គាល់ដែរថា ប្រទេសម៉ាឡេស៊ីមានការចូលរួមច្រើនជាងគេក្នុង វិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង ពន្ធដារ បដិសណ្ឋារកិច្ច សំណង់ ទូរគមនាគមន៍ និងការកម្សាន្តនៅកម្ពុជាផងដែរ។

លោកថា៖ «វាតែងតែគួរឱ្យកត់សម្គាល់ ក្នុងការមើលពីរបៀបដែលយើងបានរីកចម្រើនពីទំហំពាណិជ្ជកម្មតិចតួចបំផុត រហូតដល់ការដែលយើងអាចបង្កើន ទំហំពាណិជ្ជកម្មជាមួយគ្នាជាច្រើន»។

លោកបន្តថា៖ «យើងអាចមើលឃើញថាវាមានចំនួនតិចណាស់ក្នុងឆ្នាំ១៩៩៤, ១៩៩៣ ដែលពេលនោះមានក្រុមហ៊ុនម៉ាឡេស៊ីប្រហែលពី៥០ ទៅ ៦០ ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះវាបានកើនឡើងដល់ជិត ៥០០ក្រុមហ៊ុនរួចទៅហើយ»។

យ៉ាងណាមិញ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim ក៏បានលើកឡើងអំពីការចូលរួមរបស់ប្រទេសម៉ាឡេស៊ីក្នុងការលើកកម្ពស់ការថែទាំសុខភាពនៅកម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងអាចមើលឃើញពីសក្តានុពលនៃការលើកកម្ពស់ការថែទាំសុខភាពនៅកម្ពុជា។ កាលពីឆ្នាំ២០១៩ យើងបានចាប់ផ្តើម ផ្សព្វផ្សាយក្រុមប្រឹក្សាទេសចរណ៍សុខភាពរបស់ប្រទេសម៉ាឡេស៊ី ដោយមាន ផ្នែកទេសចរណ៍ និងទេសចរណ៍ពេទ្យ។ យ៉ាងណា នៅពេលទៅពិនិត្យសុខភាព អ្នកប្រាកដជានាំគ្រួសារអ្នកទៅជាមិនខាន។ ដូច្នេះ ពេលអ្នកធ្វើដំណើរកម្សាន្តទៅប្រទេសម៉ាឡេស៊ី យើងក៏ចង់ផ្ដល់សេវាកម្មថែទាំឱ្យបានល្អសម្រាប់គ្រួសាររបស់អ្នក កំឡុងពេលរង់ចាំការព្យាបាលនៅមន្ទីរពេទ្យ។ បែបនេះ អ្នកនិង គ្រួសារអាចរីករាយនឹងការទៅលេងកន្លែងនានា នៅពេលដែលអ្នកស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី»។

ជាមួយគ្នានោះ លោកបានបន្ថែមថា ប្រទេសម៉ាឡេស៊ីក៏បានសាងសង់មន្ទីរពេទ្យចំនួន ៣កន្លែងនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបន្តថា៖ «ហេតុផល យើងសាងសង់មន្ទីរពេទ្យគឺដោយសារតែ យើងចង់ក្លាយជាជំហានមួយសម្រាប់ប្រជាជនកម្ពុជា ដើម្បីដឹងថាអ្នកមាន ជម្រើសសម្រាប់ការព្យាបាល។ មួយវិញទៀត នៅក្នុងប្រទេសម៉ាឡេស៊ី ជាកន្លែងដែលយើងផ្តល់ការថែទាំ [ការថែទាំ] ដែលមានតម្លៃសមរម្យជាង បើទាក់ទងនឹងការធ្វើដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នក។ ដែលក្នុងនោះយើងអាចផ្តល់ការព្យាបាលច្រើនជាង ឬល្អជាងការព្យាបាលផ្សេងទៀតក៏ថាបាន»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក