ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រាជរដ្ឋាភិបាលរំពឹងទុកថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ មានកំណើន ៦ភាគរយ

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាកាលមិនទាន់រាតត្បាតជំងឺកូវីដ-១៩ មានកំណើនជាង ៧ភាគរយ។ ប៉ុន្តែរយៈពេលការរាតត្បាតជំងឺសកលនេះនៅកម្ពុជា ២ឆ្នាំកន្លងនេះបានធ្លាក់មក -៣,១ភាគរយ។ ទើបតែឆ្នាំ២០២២ នេះសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ពោលមកត្រឹម ៥ភាគរយវិញ។

រាជរដ្ឋាភិបាលសង្ឃឹមថានៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងដល់ ៦ភាគរយ។ សម្តេចតេជោ មានក្តីរំពឹងបែបនេះ ដោយគិតថា កម្ពុជាជាប្រទេសដែលឈានមុខគេមួយក្នុងការគ្រប់គ្រង និងងើបចេញពីវិបត្តិកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

ខណៈប្រទេសក្នុងពិភពលោកកំពុងប្រឈមការរាតត្បាតជំងឺកូវីដ-១៩ កម្ពុជាបាន និងកំពុងកែប្រែវិបត្តិនេះទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងជំរុញការអនុវត្តឯកសារនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើម។

ស្របគ្នាដែរ កម្ពុជាក៏បានក្លាយជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងប្រវិត្តសាស្ត្រសកល។ ជាមួយគ្នានេះ កម្ពុជាក៏បានចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក