ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

៩ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគសរុបចំនួន ១៥០មានតម្លៃជាង ៣៥០០លានដុល្លារ

ភ្នំពេញ៖ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៥០ ក្រោមទុនប្រមាណ ២៥០០លានដុល្លារ នេះបើគិតត្រឹម៩ខែ ឆ្នាំ២០២២នេះ។

តាមរបាយការណ៍របស់ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា ដោយគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័ត គម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣៥០០លានដុល្លារ។

គួរឱ្យដឹងថា គម្រោងវិនិយោគទាំង ១៥០គម្រោង ភាគច្រើនគឺគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ រោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ គម្រោងផលិតសំបកកង់យានយន្ត សម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង ផលិតផលផ្លាស្ទិក រោងចក្រដំឡើងរថយន្ដ ក៏ដូចជាលើវិស័យជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការ CDC លោក សុខ ចិន្ដាសោភា ឱ្យដឹងថា គម្រោងវិនិយោគក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ គឺមានការកើនឡើងចំនួន ១៦គម្រោង។ ក្នុងនោះ លោកថាទុនវិនិយោគមានការកើនឡើងប្រមាណ ១០១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

យ៉ាងណាមិញ បើគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកប្រមាណ៥១% នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី២។

ក្នុងនោះ លោក សុខ ចិន្ដាសោភា ឱ្យដឹងបន្ថែមថា តួលេខនៃគម្រោងវិនិយោគនិងទុននិយោគ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ លោកបន្តថា ការណ៍នេះវាបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតជាសកលមួយនេះ ដែលបានផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចបើកដំណើរការសង្គមសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក សុខ ចិន្ដាសោភា បានបញ្ជាក់ថា តាមរយៈនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តខិតខំប្រឹងប្រែង ក្នុងការជំរុញនិងទាក់ទាញការវិនិយោគ ក៏ដូចជាបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានារបស់រាជរដ្ឋាភិបាល។ ជាពិសេសគឺវិធានការ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក