ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្មវិធីសាច់ប្រាក់ជំនួយសង្គមអាចនឹងបន្ត ១ឆ្នាំទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជានសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្មវិធីសាច់ប្រាក់ជំនួយសង្គមអាចនឹងបន្តយ៉ាងតិចណាស់មួយឆ្នាំទៀត។ ហើយបើទោះបីជាមានការដកចេញក៏មិនមែនជាការដកទាំងស្រុងភ្លាមៗនោះដែរ។

ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្មវិធីសាច់ប្រាក់ជំនួយសង្គមគឺតែងតែធ្វើការវាយតម្លៃរយៈពេល ៣ខែម្ដង ហើយសម្ដេចបានប៉ាន់ប្រមាណថា កម្មវិធីនេះនឹងអាចបន្តរយៈពេលយ៉ាងតិចណាស់ក៏មួយឆ្នាំទៀតផងដែរ។

សម្ដេចតេជោក៏បានលើកឡើងផងដែរថា បើទោះបីជាកម្មវិធីនេះត្រូវបានដកក៏មិនមែនដកទាំងស្រុងនោះដែរ។

សម្ដេចតេជោថា៖ «ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីគួរតែត្រូវធ្វើការសិក្សា បើសិនជាមានការដកថយ។ តើគួរដកថយយ៉ាងម៉េច? មិនត្រូវដកពី១០០ មក ០ នោះទេ។ ត្រូវមានជំហានថាម៉េចឧទាហរណ៍ពី ១០០មក៧០ ពី ៧០ មក៥០ ហើយចុះបន្តបន្ទាប់។ ចៀសវាងនៅប្រជាពលរដ្ឋទាំងនោះបាត់បង់នូវចំណូលភ្លាមៗដែលធ្វើឲ្យពួកគាត់ជួបការលំបាក»។

កម្មវិធីសាច់ប្រាក់ជំនួយសង្គមត្រូវបានបើកផ្ដល់ឱ្យពលរដ្ឋចាប់ពីខែមិថុនា ឆ្នាំ២០២០ ដែលរហូតមកដល់ពេលនេះមានរយៈពេលជាង ២ឆ្នាំហើយដែលបានបើកផ្ដល់សាច់ប្រាក់ដល់ពលរដ្ឋជិត ៧០ម៉ឺនគ្រួសារ ដែលមានមនុស្សប្រមាណ ៣លាននាក់ ចំណាយអស់ជាង ៨០០លានដុល្លារ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក