សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ | អីយ៉ា!! ភ្ញៀវទេសចរជាច្រើនមកលេងបុណ្យភូមិមានជើង និង ចូលរួមភ្លក់ និង លេងល្បែងប្រជាប្រិយ របស់ជនជាតិដើមភាគតិច | នាយករដ្ឋមន្ត្រីអំពាវនាវឲ្យចូលរួមគោរពអនុសញ្ញាអូតាវ៉ា |

សម្តេចតេជោ៖ តើអាចកើតមានសង្គ្រាមនុយក្លេអែដែរឬទេ បើមានការព្រមានជាប្រចាំថ្ងៃដូច្នេះ?

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភអំពីព្រឹត្តិការណ៍អាក្រក់ៗដែលកំពុងតែកើតមានឡើងនៅពិភពលោកជាបន្តបន្ទាប់។

សម្តេចបានលើកជាសំណួរថា តើអាចកើតមានសង្គ្រាមនុយក្លេអែដែរឬទេ បើមានការព្រមានជាប្រចាំថ្ងៃដូច្នេះ?

ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា៖ «ការបាញ់ម៉ីស៊ីលឆ្លងកាត់ពីកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុនមិនមានជារឿងលេងសើចនោះទេ។នេះបញ្ជាក់ថា បើចង់បាញ់ទៅទីក្រុងតូក្យូ ឬបាញ់ចូលក្នុងតំបន់ណាមួយនៃប្រទេសជប៉ុន ក៏អាចបាញ់បាន ពីព្រោះឆ្លងកាត់ប្រទេសតើ»។

សម្តេចបានគូសបញ្ជាក់ថា ទង្វើរបស់ប្រទេសកូរ៉េខាងជើងនេះ គឺជាគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ សម្តេចបានថ្លែងថា មិនមែនគ្រាន់តែបាញ់ឆ្លងចូលក្នុងសមុទ្រ តែនេះឆ្លងកាត់ប្រទេសមួយ។

ក្រៅតែសម្តេចបារម្ភអំពីបញ្ហានេះ សម្តេចក៏មានក្តីកង្វល់អំពីបញ្ហាដែលពិភពលោកនៅតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ និងបញ្ហាសង្រ្គាមរុស្ស៊ី និងអ៊ុយកែ្រន ដែលធ្វើឲ្យមានការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណា។ ជាពិសេសជួបនូវបញ្ហាអាកាសធាតុ គ្រោះធម្មជាតិ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក